ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ ណែនាំមន្ទីរកសិកម្មត្រួតពិនិត្យថ្នាំ និងពូជស្រូវឲ្យបានត្រឹមត្រូវមុនអនុញ្ញាតិឲ្យកសិករយកទៅប្រើប្រាស់
នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធឃ្លាំងផ្ទុកស្រូវពូជរបស់សហគមន៍កសិកម្ម ភ្នំដិនសែនសុខ នៅក្នុងឃុំភ្នំដិន ស្រុកគីរីវង់ នៅព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក វី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ត្រូវធ្វើការត្រួតពិនិត្យអោយបានច្បាស់លាស់រាល់ការប្រើប្រាស់ថ្នាំកសិកម្ម និងការប្រើប្រាស់ពូជស្រូវរបស់កសិករអោយបានត្រឹមត្រូវ មុនអនុញ្ញាតិអោយក្រុមឈ្មួញលក់លើទីផ្សារ។

លោកអភិបាលខេត្តបន្តថា ការប្រើប្រាស់ពូជស្រូវ និងថ្នាំ ឬជីកសិកម្មមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាកសិករដែលកំពុងដាំដុះដំណាំស្រូវជាង២ម៉ឺនហិកតានៅក្នុងខេត្តតាកែវ។ ការប្រើពូជស្រូវមិនល្អរួមនឹងការប្រើប្រាស់ជី និងថ្នាំកសិកម្មមិនល្អវានឹងនាំអោយខូចផ្ទៃដីស្រែ ជាពិសេសធ្វើឲ្យការប្រមូលផលស្រូវទទួលបានទិន្នផលតិចតួច ដែលនាំឲ្យមានការខាតបង់ថវិការបស់ប្រជាកសិករ។
លោក វ៉ី សំណាង បានលើកឡើងបន្តថា បញ្ហាទាំងអស់នេះ គឺទាមទារអោយមន្ទីរកសិកកម្ម រួមជាមួយអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ហើយក៏ត្រូវតាមជួយដល់សហគមន៍កសិកកម្ម ដោយធ្វើយ៉ាងណាអោយសហគមកសិកម្មដំណើរការបានល្អ និងមានការរីកចម្រើនថែមទៀត។

លោក មេន ប៊ន ប្រធានសហគមកសិកម្មភ្នំដិនសែនសុខ បានថ្លែងឲ្យដឹងថា ឃ្លាំងដែលត្រូវដាក់សម្ពោធនៅថ្ងៃនេះ អាចផ្ទុកពូជស្រូវបានចំនួន១០០តោន ហើយពូជស្រូវទាំងអស់នេះដែលមានគុណភាពខ្ពស់មិនត្រឹមតែលក់អោយព្រជាពលរដ្ឋជាសមាជិកសហគមប៉ុណ្ណោះទេ ថែមទាំងលក់ជូនប្រជាកសិករមួយចំនួននៅក្នុងស្រុកគីរីវង់ និងនៅស្រុកក្បែរខាងថែមទៀតផង៕
អត្ថបទ៖ វីរ:
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


