ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ចុះអនុស្សរណៈយោគយល់គ្នា ជាមួយ SingHealth សិង្ហបុរី លើ ៣ ចំណុចសំខាន់
វេជ្ជបណ្ឌិត ងូវ កាង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចូលរួមជាអធិបតីក្នុង ពិធី ចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និង SingHealth នៃប្រទេសសិង្ហបុរី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ធ្វើឡើងរវាង សាស្ត្រាចារ្យ សុខ ជួរ អគ្គនាយករងបច្ចេកទេសសុខាភិបាល តំណាង វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និង សាស្ត្រាចារ្យ Tan Hiang Khoon ប្រធាន Sing Health វិទ្យាស្ថានសុខភាពពិភពលោក។

អនុស្សរណៈយោគយល់គ្នានេះ រៀបចំឡើងមានគោលបំណងសំខាន់ៗ មួយចំនួនដូចជា៖ ១. រៀបចំមគ្គុទេសក៍ និងគោលការណ៍ណែនាំ ស្តីពី វិធីសង្គ្រោះជំងឺគាំងបេះដូង ២. ពង្រឹងសមត្ថភាពធនធានមនុស្សផ្នែកសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ និង ៣. ការបណ្តុះបណ្តាលសហគមន៍ ស្តីពី ការសង្គ្រោះករណីគាំងបេះដូង។

នៅក្នុងពិធីនោះ រដ្ឋលេខាធិការបានថ្លែងអំណរគុណទៅដល់ SingHealth នៃប្រទេសសិង្ហបុរី ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងជំរុញលើកទឹកចិត្តឱ្យភាគីទាំងពីរខិតខំអនុវត្តឱ្យសម្រេចនៅគោលបំណងដែលបានកំណត់ក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះ៕

-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


