Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្រ្តីតែម្នាក់ មិនអាចកំណត់កត្តាជោគជ័យ ឬបរាជ័យវិស័យទេសចរណ៍បានទេ

បានផុស

នៅ

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត គិន ភា បានលើកឡើងថា ការកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តីរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ គឺជារឿងធម្មតា។ ជាទូទៅរដ្ឋាភិបាលនីមួយៗ អាចមានការកែសម្រួលផ្លាស់ប្តូរសមាជិកគណៈរដ្ឋមន្រ្តីរបស់ខ្លួនតាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល ដូច្នេះការផ្លាស់ប្តូរបែបនេះ ក៏ជាបច្ច័យល្អមួយដែលដើម្បីជាការផ្លាស់ប្តូរបទពិសោធផង ហើយក៏អាចជាការបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងបែបនេះ បន្ទាប់ពីនៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ សមាជិក-សមាជិការដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងដល់ការផ្លាស់ប្តូរកៅអីរដ្ឋមន្រ្តីពីររូប ក្នុងនោះលោក ហួត ហាក់ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ឱ្យ​មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយ លោក សុខ សូកេន ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។

ការផ្លាស់ប្តូរនេះលោក គិន ភា បានទាញការចាប់អារម្មណ៍ថា មិនថាវិស័យទេសចរណ៍ ឬវិស័យណាទេ កត្តាផ្លាស់ប្តូររដ្ឋមន្រ្តីតែម្នាក់មិនមែនជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យរបស់ស្ថាប័ន ឬវិស័យទាំងមូលទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធការដឹកនាំរដ្ឋទាំងមូល ដែលចាំបាច់ត្រូវតែពិនិត្យមើលអំពីភាពជោគជ័យ ឬបរាជ័យស្ថាប័នសាធារណៈរបស់យើង។
លោកមានប្រសាសន៍ថា៖«ជាពិសេស វិស័យទេសចរណ៍ ខ្ញុំគិតថាភាពជោគជ័យ ឬបរាជ័យយើងត្រូវពិនិត្យ​មើលលើកត្តាពាក់ព័ន្ធជាច្រើន រាប់ទាំងកត្តាច្បាប់ ថាតើការអនុវត្តច្បាប់របស់យើងបានពេញលេញ ស្មើភាព មានស្តង់ដាតែមួយឬយ៉ាងណា។ យន្តការ ស្ថាប័នផ្សេងៗដែលបម្រើដល់វិស័យទេសចរណ៍ ក៏យើងត្រូវការយកចិត្តទុកដាក់ដែលទៅលើសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់យើងជៀសវាងព័ត៌មានមិនល្អ ពាក់ព័ន្ធជាមួយនឹងសុវត្ថិភាព សន្តិសុខ សម្រាប់ភ្ញៀវទេសចរ ដែលអញ្ជើញមកលេងប្រទេសកម្ពុជា»។

លោក ហួត ហាក់ (ឆ្វេង) លោក សុខ សូកេន (ស្តាំ)

ទន្ទឹមនឹងនោះ យើងត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ការស្នាក់នៅ សេវាម្ហូបអាហារ ក៏ដូចជាការធ្វើបដិសណ្ឋារកិច្ចតាមច្រកចូលនៃច្រកទ្វារអន្តរជាតនីមួយៗ ពិសេសពាក់ព័ន្ធការយកលុយក្រៅផ្លូវការពីភ្ញៀវទេសចរ ដែលទាំងអស់នេះសុទ្ធតែជាបច្ច័យដែលរុញច្រានទេសចរណ៍របស់យើងមិនអាចងើបមុខរួច។

ទន្ទឹមនឹងនោះ ការបង្កើតនូវផលិតផលទេសចរណ៍ផ្សេងៗជាច្រើនក៏ជារឿងចាំបាច់ យើងមិនអាចពឹងតែទៅលើប្រាសាទអង្គរវត្តតែមួយមុខ ហើយអាចស្រូបទាញភ្ញៀវទេសចរណ៍រាប់លាននាក់បានទេ យើងត្រូវតែមានផលិតផលទេសចរណ៍ផ្សេងៗជាច្រើនទៀត ដើម្បីឱ្យភ្ញៀវទេសចរអាចបន្តស្នាក់នៅកម្ពុជាឱ្យកាន់តែយូរ ។

ទន្ទឹមនឹងនោះ ការផ្សព្វផ្សាយទេសចរណ៍ គោលដៅទេសចរណ៍ព តំបន់រំណីយដ្ឋានសំខាន់ៗរបស់ប្រទេសកម្ពុជាទៅកាន់ភ្ញៀវបរទេសតាមរយៈស្ថានតំណាងរបស់ខ្មែរនៅបរទេស ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយល្បីជុំវិញពិភពលោកក៏ជារឿងចាំបាច់។

ចំណុចមួយទៀត គឺឆន្ទៈនយោបាយដែលជាចំណុចសំខាន់ ទោះបីយើងមានគោលនយោបាយល្អ យុទ្ធសាស្រ្តល្អ ក៏ទាមទារឱ្យមានឆន្ទៈនយោបាយមួយដាច់ណាត់ ក្នុងការវះកាត់នូវបញ្ហាផ្សេងៗ ឬក៏មន្រ្តីអសកម្មទាំងឡាយណាដែលបង្កជាឧបសគ្គ ឬបង្កជាបញ្ហាប្រឈមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ខ្ញុំគិតថារាជរដ្ឋាភិបាល គួរតែហ៊ានអនុវត្តនូវវិធានការក្តៅ ហ្មត់ចត់ ម៉ឺងមាត់ មិនអាចបណ្តែតបណ្តោយបានទេ។

ចំណុចសំខាន់មួយទៀត គឺមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិគឺជារឿងសំខាន់ណាស់ កន្លងមកនេះកេរ្តិ៍ឈ្មោះរបស់យើងត្រូវបានកាសែតបរទេសមួយចំនួន សម្អុយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតខ្លះ មិនពិតខ្លះ ពាក់ព័ន្ធជាមួយនឹងការឆបោកតាមអ៊ិនធឺណិត ការជួញដូរមនុស្ស ដែលកំពុងតែជះឥន្ធិពលជាអវិជ្ជមានសម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ បើយើងពិនិត្យទៅលើកម្រិតផ្ទៃក្នុងរាជរដ្ឋាភិបាល ខ្ញុំគិតថាទាមទារឱ្យមានកិច្ចសហការគ្នាជាប្រព័ន្ធរួមគ្នាដោះស្រាយបញ្ហា ជាជាងសាចទឹកដាក់គ្នា រីឯកម្រិតក្រសួងទាមទារឱ្យមានកិច្ចសហការល្អពីលើដល់ក្រោម។

លោកបណ្ឌិត គិន ភា បន្ថែមថា៖« វិស័យទេសចរណ៍ គឺជាវិស័យមួយដែលយើងធ្វើការពាក់ព័ន្ធជាមួយនឹងទឹកចិត្ត មនោសញ្ចេតនា និងបេះដូងរបស់មនុស្ស ដូច្នេះទាល់តែយើងយកបេះដូងរបស់គេបាន ទើបគេមកលេងនៅស្រុកយើង។ ហើយបើសិនជាមានរឿងរ៉ាវណាមួយពាក់ព័ន្ធជាមួយនឹងផ្លូវចិត្ត ប៉ះទង្គិចសតិអារម្មណ៍ ឬធ្វើឱ្យគេមានការបារម្មណ៍ណាមួយ ខ្ញុំគិតថាភ្ញៀវទេសចរគេមិនចំណាយលុយមកលេងពេលដែលអារម្មណ៍គេមិនល្អនោះទេ ដូច្នេះការសម្អាតមុខ និងលើកមុខមាត់ប្រទេសកម្ពុជាគឺជារឿងចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រឡប់ត្រឡិន! អនុរដ្ឋមន្ត្រីការពារជាតិថៃនិយាយផ្សេង មេភូមិភាគ២ និយាយផ្សិង រឿងសង់របង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេភូមិភាគ២ថៃ ថា ជនកំសាកដែលលួចវាយទាហានកម្ពុជា ប្រហែលដោយសារទប់អារម្មណ៍មិនជាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា បញ្ជូនបុគ្គលិកអប់រំ និងគ្រូបង្រៀន ៣២នាក់ចូលរួមសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចតេជោប្រាប់ប្រធានព្រឹទ្ធសភាបារាំង ថា កម្ពុជាទុកចិត្តខ្លាំងលើការគាំទ្រពីបារាំងក្នុងសំណុំរឿងព្រំដែនជាមួយថៃ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅថៃ របួសមន្ត្រីប៉ូលិស៤នាក់

Sokha Hotels

ព័ត៌មានពេញនិយម