ព័ត៌មានជាតិ
ពលករ៧២នាក់ ត្រូវបានអាជ្ញាធរដឹកជញ្ជូនមកធ្វើចត្តាឡីស័កបន្តនៅខេត្តកំពង់ចាម
ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្តរបស់ខ្លួនវិញ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់ឲ្យឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ដើម្បីដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះមាន ៖ ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

ឯកឧត្ដម កែវ នាឬទ្ធិ អភិបាលរង ខេត្តកំពង់ចាម គូសបញ្ជាក់ថា នៅបេសកកម្មដឹកជញ្ជូនពលករចំណូលស្រុកនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជាពិសេស ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក បានដឹកជញ្ជូនបងប្អូនពលករ មកពីបណ្ដាខេត្តជាប់ព្រំដែន មកកាន់ខេត្តកំពង់ចាម បានចំនួន៧២នាក់ ដោយប្រើប្រាស់រថយន្ត ចំនួន ០៤គ្រឿង ។ ឯកឧត្ដម មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរទាំង ៧២នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកកាន់ប្រទេសកម្ពុជា តាមច្រកជាប់ព្រំដែនកម្ពុជា-ថៃ ។

ឯកឧត្ដម កែវ នាឬទ្ធិ បញ្ជាក់ដែរថា នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ បានដឹកនាំប្រជុំដាក់ចេញយន្តការ ដើម្បីទទួលពលករត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនមកធ្វើចត្តាឡីស័កដែលរៀបចំឡើងដោយរដ្ឋបាល ខេត្តកំពង់ចាម ។
ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូមដឹងគុណ ចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទ គឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមចំណែក ជួយដល់កិច្ចការសង្គមដូចជា ៖ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជារៀងរហូតមក ។លើសពីនេះទៅទៀតនោះ នាថ្ងៃនេះ ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗ មកកាន់ខេត្តកំពង់ចាម ផងដែរ ។

សូមបញ្ជាក់ថា ក្រោយពីទទួលបានការណែនាំ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន០២កន្លែង គឺ ៖ ១.ស្ថិតនៅសណ្ឋាគារមេគង្គ និង២.ស្ថិតនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ។ ក្រៅពីនោះ អាជ្ញាធរ ក៏បានរៀបចំកន្លែងសម្រាកព្យាបាល អ្នកផ្ទុកវីរុសកូវីដ ១៩ ចំនួន១កន្លែង ស្ថិតនៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម ផងដែរ ៕
អត្ថបទ ៖ ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


