ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ កិច្ចការស្នូលរបស់គណបក្សប្រជាជន គឺការបម្រើពលរដ្ឋឱ្យបានល្អ
កិច្ចការស្នួលមុនគេរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើប្រជាជនឱ្យបានល្អ និងនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កិច្ចការស្នូលរបស់គណបក្សប្រជាជន គឺការកសាងអំពើល្អ ដោយឯកឧត្តមគូសបញ្ជាក់ថា «បេសកកម្មពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា គឺការអនុវត្តកម្មវិធីនយោបាយ ការបម្រើប្រជាជន និងការដោះស្រាយបញ្ហារបស់ប្រជាជនឱ្យអស់ពីលទ្ធភាព»។ ការលើកឡើងរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត និងសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅសាលមន្ទីរគណបក្សខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តថា គណបក្សប្រជាជនកម្ពុជាមានគោលជំហរផ្តល់ប្រយោជន៍ ប្រជាពលរដ្ឋជាធំ ហើយតែងតែនៅកៀកនឹងប្រជាពលរដ្ឋនៅពេលដែលត្រូវការ ហើយគណបក្សប្រជាជនមិនល្អឥតខ្ចោះទេ ប៉ុន្តែមកដល់ពេលនេះ គណបក្សប្រជាជននៅតែនៅជាមួយប្រជាជនកម្ពុជា។

ភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងជាឧទាហរណ៍ជាក់ស្ដែងក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ដែលក្រុមការងារគណបក្សប្រជាជនបានរៀបចំជំនួយស្មារតីឆ្នាំ២០២៧-២០២៨ ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ មន្រ្តីអប់រំ លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងប្រជាពលរដ្ឋដើម្បីស្វែងយល់នូវតម្រូវការជាក់លាក់របស់ប្រជាជន និងជីវភាពរបស់ពួកគាត់។
ឯកឧត្តម ក៏បានណែនាំដល់សមាជិក-សមាជិកា ឱ្យបន្តថែរក្សានូវសាមគ្គី ឯកភាពផ្ទៃក្នុងរបស់គណបក្ស ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា សាមគ្គីដែលឆ្លងកាត់នូវការសាកល្បង ជាសាមគ្គីដែលរឹងមាំ និងជាមូលដ្ឋានក្នុងការសម្រេចសមិទ្ធផលបន្តបន្ទាប់របស់គណបក្សផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


