ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសាធារណជនប្រុងប្រយ័ត្នជនបោកប្រាស់ជុំវិញការប្រឡងចូលមន្ត្រី
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញមន្ទីរមុខងារសាធារណៈបន្តផ្សព្វផ្សាយគោលការណ៍នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយអំពាវនាវដល់បេក្ខជន និងសាធារណជនឱ្យប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ក្នុងចេតនាក្លែងបន្លំ ឬធានាដោយប្រការណាមួយជុំវិញការប្រឡងចូលក្របខណ្ឌមន្ត្រី។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តរតនគិរី នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញលើកទឹកចិត្តឱ្យមន្ទីរបន្តផ្សព្វផ្សាយគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលក្រសួងបានអនុវត្តចំនួន៩ដងកន្លងមក។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តល់អាទិភាពលើការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមរយៈការប្រឡងប្រជែង គឺជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការផ្សេងៗទៀត ដោយធ្វើយ៉ាងណា ធានាថា បេក្ខជនអាចចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល មកពីគ្រប់ទីកន្លែង គ្រប់ស្រទាប់ ដោយស្មើភាពគ្នា និងទទួលបានឱកាសច្រើនដង។

ភ្ជាប់ទៅនឹងការជំរុញដល់មន្ទីរមុខងារសាធារណៈខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បេក្ខជន និងសាធារណជនឱ្យប្រុងប្រយ័ត្ន និងជ្រៀសឱ្យឆ្ងាយពីជនឆ្លៀតឱកាស ក្នុងចេតនាក្លែងបន្លំ បោកប្រាស់ ឬ ការធានាដោយប្រការណាមួយពាក់ព័ន្ធនឹងការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ត្រូវពឹងផ្អែកលើសមត្ថភាពនៃចំណេះដឹងរបស់បេក្ខជនតែមួយគត់ ដោយត្រូវដើរស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺ «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
ការរៀបចំប្រព័ន្ធប្រឡងនេះ ក៏ជាការផ្តល់ឱកាស និងក្តីសង្ឃឹមដល់យុវជនទាំងទីប្រជុំជន និងជនបទមានឱកាសស្មើៗគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ នេះជាការបន្ថែមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


