ព័ត៌មានជាតិ
អាជ្ញាធររាជធានី ណែនាំឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង មួយកន្លែង ក្នុងខណ្ឌដូញពេញ
លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងមួយកន្លែង ក្នុងមូលដ្ឋានខណ្ឌដូញពេញ ក្រោយពីប្រជាពលរដ្ឋសំណូមពរឱ្យដោះស្រាយភ្លាមៗ។

ការណែនាំបែបនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណ វិទ្យាស្ថានជាតិអប់រំ ក្នុងខណ្ឌដូនពេញ។

ក្នុងឱកាសនោះ លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំឱ្យអធិការង និងអភិបាលខណ្ឌ ធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ ទៅលើទីតាំងហាងកាហ្វេមួយកន្លែង ដែល បង្កប់ល្បែងស៊ីសងអនឡាញ ក្រោយប្រជាពលរដ្ឋសំណូមពរផ្ទាល់មាត់ ឱ្យជួយដោះស្រាយ ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ មានប្រជាពលដ្ឋ៣រូប បានលើកឡើងនូវបញ្ហាផ្ទាល់មាត់ ដើម្បីជួយដោះស្រាយ ក្នុងចំណោម៣រូបនេះ មានបញ្ហាចំនួន៧ ។ ក្នុងនោះបញ្ហាមួយចំនួន ត្រូវបានឯកឧត្ដមសុខ ពេញវុធ ដោះស្រាយជូនភ្លាមៗ និងមួយចំនួនឯកឧត្ដមអះអាងថា វាជាប់ពាក់ព័ន្ធនឹងបញ្ហាច្បាប់ ជាពិសេសជាកិច្ចការរបស់ថ្នាក់ជាតិ ដែលមិនអាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋាន តួរយ៉ាងសំណូមពរជួយដោះស្រាយ លើការកែប្រែឯកសារមួយចំនួន របស់អត្រានុកូលដ្ឋាន ជុំវិញការខុសអក្ខរាវិរុទ្ធ និងការពន្លឿនការចុះបញ្ជីដីធ្លី រួមទាំងការបង់ពន្ធប្រថាប់ត្រាជាដើម ។ ដោយឡែក ជុំវិញបញ្ហាដែលអាចដោះស្រាយបានភ្លាមៗ ដូចករណី ពលរដ្ឋលើកឡើងពីការព្រួយបារម្ភលើសុវត្ថិភាពរបស់ខ្លួន ដោយសារតែមានហាងកាហ្វេបង្កប់ល្បែងស៊ីសងអនឡាញ ដែលប្រមូលផ្តុំដោយអ្នកប្រើប្រាស់គ្រឿងញៀន និងជនមិនមានទីលំនៅច្បាស់លាស់នោះ, លោក សុខ ពេញវុធ បានដាក់បទបញ្ជា ទៅកាន់ លោកអធិការង លោកអភិបាលខណ្ឌថា “ត្រូវធ្វើការពិនិត្យនិងចាត់ចែង កិច្ចការបង្ក្រាបរួមទាំងវិធានការច្បាប់ទៅលើទីតាំងនេះ ព្រោះនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ លើបញ្ហានេះ” ។

លោកអភិបាលរង មានប្រសាសន៍បន្ថែមថា “ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ ត្រូវបានលុបបំបាត់ទាំងស្រុង នៅមូលដ្ឋានរាជធានីភ្នំពេញ ចឹងពាក់ព័ន្ធបញ្ហានេះ សូមឱ្យពិនិត្យឡើងវិញ”។

លោកសុខ ពេញវុធ ក៏បានលើកឡើងទៀតថា “វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌដូនពេញ នាថ្ងៃនេះ បានបង្កប់អត្ថន័យចំនួន២ ទី១ គឺការដោះស្រាយ និងទី២ ការពិគ្រោះយោបល់ ។ យើងទាំងអស់គ្នា បានរកឃើញ នូវបញ្ហាសំខាន់ៗជាអទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិចារណាកែលម្អ ដើម្បីលើកកម្ពស់ជីវរភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេសប្រជាពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននីមួយៗ ក្នុងក្របខណ្ឌសង្កាត់ទាំង១១ នៃខណ្ឌដូចពេញញ” ។

ក្នុងឱកាសនោះដែរ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកទឹកចិត្ត ដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងអស់ អញ្ជើញលើកឡើងនូវបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះ ដោយកុំខ្លាចខុស ឬក៏ត្រូវ ដើម្បីអាចឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចពិនិត្យនិងដោះស្រាយជូនតាមដែលអាចធ្វើទៅបាន ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅធ្វើការបូកសរុប ហើយនិងចាត់ការក្នុងការដោះស្រាយបញ្ហានីមួយៗ ដោយយើងអាចដោះស្រាយ អ្វីដែលយើងមានលទ្ធភាពត្រូវធ្វើភ្លាម គឺធ្វើភ្លាម” ។

លោក ម៉ប់ សារិន បានលើកឡើងបន្ថែមថា វេទិកានេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ជាមួយនឹងប្រជាពលរដ្ឋ ជាមួយតំណាងសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាផ្តល់កិច្ចប្រឹក្សាអំពីបញ្ហាអទិភាព សម្រាប់អភិវឌ្ឍរាជធានីភ្នំពេញ ប្រកបដោយចីរភាព តម្លាភាព ប្រសិទ្ធិភាព និងបរិយាបន្ន៕
ដោយ ៖ ស្រីរ័ត្ន








-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


