ព័ត៌មានជាតិ
បទល្មើសគ្រឿងញៀនជាង១ម៉ឺនករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងរយៈពេល១ឆ្នាំមកនេះ
សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួនជាង ១ម៉ឺនករណី ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ មកនេះ ខណៈគ្រឿងញៀន និងសារធាតុគីមីសរុបប្រមាណជាង ៧តោន ត្រូវបានដុតបំផ្លាញចោល។

យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨១៧នាក់ (ស្រី ២ ១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន ៧តោន ៥១៨គីឡូក្រាម កញ្ឆាស្រស់ចំនួន ២៦ ២៦៧ដើម កញ្ឆាស្ងួតចំនួន ៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមត្ថកិច្ចបានដុតបំផ្លាញគ្រឿងញៀន និងសារធាតុគីមីចំនួន៧តោន និងជាង ៨១៤គីឡូក្រាម រួមនឹងកញ្ឆាក្រៀម ៥គីឡូក្រាម។ ជាមួយគ្នានេះ មានសារធាតុគីមីផ្សំចំនួន ៣តោន និង២៥៤គីឡូក្រាមផ្សេងទៀត នឹងត្រូវបន្សាបតាមលក្ខណៈបច្ចេកទេសក្នុងពេលវេលាសមស្របនៅពេលក្រោយ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បន្ដថា តាមរយៈ App NoDrug មហាជនបានចូលរួមរាយការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានចំនួន ៤៣៨ករណី ដែលក្នុងនោះ ក្រុមការងារ និងសមត្ថកិច្ចបានឆ្លើយតប និងដោះស្រាយបាន២៣៨ករណី កំពុងដំណើរការដោះស្រាយ៧០ករណី ហើយ១៣០ករណីទៀត គឺជាចម្ងល់ផ្សេងៗ។
ចំពោះការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ ដោយផ្ទាល់ និងប្រយោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានផ្ដល់សារអប់រំដល់ប្រជាពលរដ្ឋប្រមាណជាង២៤លានអង្គ/នាក់ ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង។ តាមរយៈកម្មវិធីទូរស័ព្ទដៃ App Nodrug មានមហាជនជាង ៣ម៉ឺន៥ពាន់នាក់ បានទាញយក និងប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន ការអប់រំស្តីពីបញ្ហាគ្រឿងញៀន និងរាយការណ៍។

គួរជម្រាបថា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្ដិភាព ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី ខេត្ត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


