ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ៣១ តុលា ប.ស.ស បានរៀបចំចុះបញ្ជីសមាជិកចល័ត តាមទីប្រជុំជន ក្រសួង ស្ថាប័ន និងផ្សារ ជាង ២១ ម៉ឺននាក់
គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ នេះ ប.ស.ស. បានសហការចុះបញ្ជីសមាជិកនៅតាមក្រសួង ស្ថាប័ន ផ្សារ និងសង្កាត់ ជាង ២១ ម៉ឺននាក់ ក្នុងនោះស្រីជាង ១០ ម៉ឺននាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស បានឱ្យដឹងនៅក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តគម្រោងពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. កាលពីថ្ងៃទី ០៧ វិច្ឆិកា ថា ពង្រីកការចុះបញ្ជីសមាជិក ប.ស.ស.មានរយៈពេល ចំនួន ៣ ខែ ៨ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ ហើយសម្រាប់វឌ្ឍនភាព នៃការអនុវត្តគម្រោងគិតមកត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ប.ស.ស. បានរៀបចំការចុះបញ្ជីចល័តនៅតាមទីប្រជុំជន នៃរាជធានី/ខេត្តគោលដៅ សរុបចំនួន ១៩ លើក ស្មើនឹង ២០ ទីតាំង ដែលបានចុះបញ្ជីសមាជិកថ្មីតាមរយៈស្តង់ចល័តចំនួន ៧ ០៥៥ នាក់។

ជាមួយគ្នានេះ ក្រុមការងារ ប.ស.ស. ក៏បានធ្វើការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមនានា ព្រមទាំងបានចុះចែកខិត្តបណ្ណដោយផ្ទាល់នៅតាមទីតាំងគោលដៅ ដើម្បីកៀរគរប្រជាពលរដ្ឋមកធ្វើការចុះបញ្ជីក្នុងស្តង់ចល័តផងដែរ។
លោកបណ្ឌិតបានបន្តទៀតថា តាមរយៈការអនុវត្តគម្រោងនេះ បើសរុបជាទិន្នន័យរួម ត្រឹមថ្ងៃដូចគ្នាខាងលើនេះ ប.ស.ស. បានសហការចុះបញ្ជីសមាជិកនៅតាមក្រសួង ស្ថាប័ន ផ្សារ និងសង្កាត់ សរុបចំនួន ២១០ ២៥២ នាក់ ស្រី ១០៦ ៣៣២ នាក់ ដែលក្នុងនោះក៏មានកម្មករ-និយោជិតក្នុងរបបភាគទានជាកាតព្វកិច្ចមានចំនួន ៩០ ៣៧៤ នាក់ បុគ្គលស្វ័យនិយោជន៍ ៨៧ ៤៨២ នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៣២ ៣៩៦ នាក់។

លោកបណ្ឌិត បានបន្ថែមថា ការរៀបចំស្តង់ចុះបញ្ជីចល័តនេះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាអាជីវករ និងអ្នកប្រកបរបរផ្ទាល់ខ្លួនក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់មកស្នើសុំប័ណ្ណ ប.ស.ស. នៅតាមទីស្នាក់ការ ប.ស.ស។ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្ម ឬ ម្ចាស់ផ្ទះ ដែលមានប្រើប្រាស់កម្មករ-និយោជិត ឬបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ក៏អាចមកប្រឹក្សា និងបំពេញព័ត៌មានចុះបញ្ជីសហគ្រាសនៅស្តង់ចល័តនេះបានផងដែរ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


