Connect with us

ព័ត៌មានជាតិ

អ្នកកើតកូវីដនៅព្រៃវែងសរុប ៤៦ នាក់ អាជ្ញាធរផ្អាកការធ្វើដំណើរចេញ-ចូល៤ ឃុំ

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា បានប្រកាសផ្អាកការធ្វើដំណើរចេញ-ចូល ចំពោះប្រជាពលរដ្ឋចំនួន ៤ ឃុំ គឺ “ឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នកលឿង និងឃុំពាមរក៍” ស្រុកពាមរក៍ ដោយសារតែស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” ដែលនៅតែបន្តកើនឡើង។

ខេត្តព្រៃវែង មានអ្នកឆ្លងសរុប ៤៦ នាក់ ក្នុងស្រុកពាមរ៍ មាន ៣៦ នាក់ គិតត្រឹមថ្ងៃទី ១៤ ខែមីនា។

ការចុះបិទចរាចរណ៍ ចំពោះប្រជាពលរដ្ឋ៤ ឃុំនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី ១៤ នេះ រហូតដល់ស្ថានភាពធូរស្រាល នឹងបើកឲ្យដំណើរការឡើងវិញ ហើយរដ្ឋបាលខេត្តនឹងជូនដណឹងនៅពេលក្រោយ។

គោលដៅទាំង៤រួមមាន៖ – គោលដៅទី១. នៅចំណុចខាងលិចរង្វង់មូលត្រីកោណគល់ស្ពានអ្នកលឿង ផ្លូវជាតិលេខ១

គោលដៅទី២. ចំណុចផ្លូវកែង ភូមិចាក់ខ្លាញ់ ឃុំពាមរ៍ ផ្លូវលេខ១១ គោលដៅទី៣. ចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែកខ្សាយ គោលដៅទី៤. ចំណុចព្រំប្រទល់ស្រុកពាមរ៍ និងស្រុកពាមជរផ្លូវលេខ ៣១០៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម