ព័ត៌មានជាតិ
គ្រូពេទ្យបារាំង ផ្តល់ការវះកាត់ព្យាបាលជំងឺដុំពក ក ដុំគីស ក និងត្រចៀកជូនពលរដ្ឋ២១១នាក់នៅខេត្តកោះកុង
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង បានសហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្តល់ការវះកាត់ព្យាបាលជំងឺដុំពកក ដុំគីសនៅក និងជំងឺត្រចៀកជូនពលរដ្ឋចំនួន២១១នាក់ ដោយឥតគិតថ្លៃ។

បេសកកម្មព្យាបាលផ្នែកមនុស្សធម៌របស់ក្រុមគ្រូពេទ្យបារំាងនៅពេលនេះ ធ្វើឡើងអស់ពេល៤ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៨ វិច្ឆិកា ក្រោមកិច្ចសហការសម្របសម្រួលជាមួយក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងថា ៤ថ្ងៃមកនេះ ក្រុមគ្រូពេទ្យបារាំង បានពិនិត្យពិគ្រោះជំងឺបានជិត៦០នាក់ ក្នុងនោះវះកាត់ដុំពកកចំនួន២៥នាក់ប្រកបដោយជោគជ័យ។ រីឯអ្នកជំងឺត្រចៀកវិញ ពិនិត្យព្យាបាលចំនួន៦៤នាក់ និងដាក់ឧបករណ៍ស្តាប់ជំនួយត្រចៀកចំនួន៦២នាក់។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចាត់ទុកសកម្មភាពមនុស្សធម៌នេះថា ជាកិច្ចសហការជិតស្និតបំផុតចំពោះការទំនាក់ទំនងរវាងមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់បារាំង ខណៈពួកគាត់តែងធ្វើសកម្មភាពពិនិត្យព្យាបាលជំងឺខាងលើជារៀងរាល់ឆ្នាំ។ ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ក៏អំពាវនាវដល់ប្រជាពលរដ្ឋមានជំងឺដុំគីសនៅក ដុំពកក ឬត្រចៀក សូមប្រញាប់មកពិនិត្យជំងឺឱ្យបានទៀងទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឆាប់ជាសះស្បើយ។ អត្រាជំងឺទាំង៣ប្រភេទនេះ តែងកើនឡើងជារៀងរាល់ឆ្នាំផងដែរ ដូច្នេះទាមទារឱ្យមានការយកចិត្តទុកដាក់ថែទាំសុខភាព។

លោក ហឹម យេន មកពីឃុំថ្មស ស្រុកបូទុមសាគរ មានជំងឺពកក និងត្រចៀក និងអ្នកស្រី កាន់ ឡឹក មានជំងឺពកក ជាពលរដ្ឋនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានរៀបរាប់ថា ជំងឺដុំពកក ធ្វើឱ្យពួកគាត់កើតទុក្ខក្នុងខ្លួនណាស់ក្តៅ ហត់ និងគ្មានកម្លាំងកំហែងអ្វីទេ។ បន្ទាប់ពីដឹងថា មានគ្រូពេទ្យបារាំងមកពិនិត្យព្យាបាលវះកាត់ដោយឥតគិតថ្លៃ ទើបប្រញាប់មកទទួលសេវាដោយឥតរុញរាលនោះទេ។

តំណាងប្រជាពលរដ្ឋ ក៏សូមថ្លែងអំណអរគុណយ៉ាងជ្រោលជ្រៅជូនដល់គ្រូពេទ្យខេត្តកោះកុង និងគ្រូពេទ្យបារាំង ដែលធ្វើឱ្យទុក្ខលំបាកក្នុងរូបរាងកាយបស់ពួកគាត់ប្រែមកជាធូរស្រាលឡើងវិញ តាមរយៈព្យាបាលវះកាត់ដុំពកក និងបញ្ហាជំងឺត្រចៀកនេះ។ នេះក្រុមទី២ហើយនៃក្រុមគ្រូពេទ្យបារាំង ដែលធ្វើសកម្មភាពផ្នែកមនុស្សធម៌ព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋគ្រប់វណ្ណៈដោយគ្មានការប្រកាន់និន្នការនយោបាយអ្វីទេ៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


