Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន បង្ហាញសុទិដ្ឋិនិយមរបស់កម្ពុជាប្រឆាំងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

បានផុស

នៅ

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបង្ហាញភាពសុទិដ្ឋិនិយមរបស់កម្ពុជាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងគ្រោងបង្កើតយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលជាជំហ៊ានមួយយ៉ាងសំខាន់នៅក្នុងការបង្កើនការយល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់សាធារណជនទូទាំងប្រទេស ហើយគំនិតផ្តួចផ្តើមនេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។     នេះជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិកាវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩ “The 59th Meeting of ASEAN Committee on Culture and Information” ( 59th ASEAN-COCI ) នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយាល់ រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងព័ត៌មានក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ។

កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI លើកទី៥៩ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយកិច្ចប្រជុំនេះគឺជាវេទិកាដ៏មានសារសំខាន់មួយដើម្បីអនុញ្ញតឱ្យសមាជិកអាស៊ានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងព័ត៌មាន ដោយត្រូវរៀបចំគម្រោងកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ និងជាមួយបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។

នៅចំពោះមុខ សមាជិក-សមាជិកា មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើនរូប លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងនូវបញ្ហាប្រឈមនៃការរីកសាយភាយព័ត៌មានក្លែងក្លាយ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ (AI)។ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយគឺជាកត្តាដ៏ចំបងមួយដែលនាំមានការប្រើប្រាស់នូវអំពើហឹង្សា ភាពស្អប់ខ្ពើមគ្នា ការរើសអើងជាតិសាសន៍ និងធ្វើឱ្យមានចលាចលសង្គមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់អំពីការទទួលស្គាល់នូវតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានទីក្រុងភ្នំពេញ (Phnom Penh Media Statement) នៃកិច្ចប្រជុំលើកទី៧ នៃវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងដំណឹងក្លែងក្លាយ ក្នុងយុគសម័យឌីជីថល ដើមបន្តថែរក្សាសន្តិភាព» នៅអំឡុងពេលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ដោយមានការចូលរួមពីតំណាងគណៈបក្សនយោបាយចំនួន២៨ និងតំណាងប្រព័ន្ធផ្សព្វផ្សាយមកពី១៥ប្រទេស ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២១ ដល់២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការដាក់ឱ្យអនុវត្ត “ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន” ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សេរីភាពសារព័ត៌មាន និងកិច្ចការពារសុវត្ថិភាពអ្នកសារព័ត៌មាន ពិសេសដើម្បីលើកគុណតម្លៃរួមនៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។

គួរឱ្យដឹងថា គណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋជាសមាជិកអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមវប្បធម៌ និងព័ត៌មាន។

ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ASEAN-COCI បាននឹងកំពុងអនុវត្តដោយជោគជ័យនូវគម្រោង និងកម្មវិធីជាច្រើនមានដូចជា ពិធីវប្បធម៌ ការអភិរក្សបេតិកភណ្ឌ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរព័ត៌មាន ដើម្បីកែលម្អបណ្តាញទំនាក់ទំនងក្នុងចំណោមប្រជាជាតិអាស៊ាន។ ប្រទេសកម្ពុជាចូលជាសមាជិក ASEAN-COCI បន្ទាប់ពីបានក្លាយជាសមាជិកអាស៊ានពេញលេញក្នុងឆ្នាំ១៩៩៩។ ចាប់តាំងពីពេលនោះមក កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមASEAN-COCI ដោយរួមចំណែកដល់ការទូតវប្បធម៌ក្នុងតំបន់។ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI ចំនួន២ដងរួចមកហើយ គឺនៅឆ្នាំ១៩៩៩ និងឆ្នាំ២០១៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៣៩ នាទីutes មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៣ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ប្រាប់សង្គមស៊ីវិលកុំបារម្ភ ព្រោះសំណុំរឿងឃាតកម្មអ្នកកាសែតនៅខេត្តសៀមរាប ចូលដល់ដៃតុលាការហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៣ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

Sokha Hotels

ព័ត៌មានពេញនិយម