ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោងស្ដីពី ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI) តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមចែករំលែកនូវបទពិសោធ ធាតុចូលសំខាន់ៗ និងឧត្តមានុវត្តន៍ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI) ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធសន្តិសុខសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ថ្លែងបើកសិក្ខាសាលាប្រចាំឆ្នាំសម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI) នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ធ្នូ លោកបណ្ឌិតអគ្គនាយករង បានបន្ដថា តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត លើការអនុវត្តគម្រោង SASI គឺពិតជា បានរួមចំណែកយ៉ាងខ្លាំងក្នុងការសិក្សាស្រាវជ្រាវសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងការពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. តាមរយៈកិច្ចប្រជុំ និងទស្សនកិច្ចសិក្សានានា ដើម្បីទទួលបានបទពិសោធ និងចំណេះដឹងបច្ចេកទេសថ្មីៗ យកមកអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់ការពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកបណ្ឌិតបានបន្តទៀតថា ជាមួយគ្នានេះ សម្រាប់សិក្ខាសាលាប្រចាំឆ្នាំរបស់គម្រោង SASI នាឱកាសនេះ ជាការពិភាក្សាអំពីទស្សនវិស័យ ផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តបន្ត និងការផ្តល់អនុសាសន៍ផ្សេងៗ សម្រាប់ការអនុវត្តគម្រោងនាពេលអនាគត ហើយដែលសិក្ខាសាលាប្រចាំឆ្នាំនាថ្ងៃនេះ ក៏មានការបង្ហាញអំពីលទ្ធផលបឋមនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការ និងវាយតម្លៃទៅលើលទ្ធផលសម្រេចបាន នៃការអនុវត្តគម្រោង ជាពិសេសការស្វែងរកដំណោះស្រាយ សម្រាប់បញ្ហាប្រឈមដែលកើតមានកន្លងមកផងដែរ។

គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គការហ្គ្រេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្រាប់ការអនុវត្តគម្រោងស្ដីពី ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI) ដែលមានរយៈពេលអនុវត្តចំនួន ២៤ ខែ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


