ព័ត៌មានជាតិ
ត្រៀមសម្ពោធមន្ទីរពិសោធន៍ជាតិ ជួយជំរុញឧស្សាហកម្មកម្ពុជា ធានាស្តង់ដាគុណភាពផលិតផល
នៅសល់តែ ០៣ ថ្ងៃទៀត ប៉ុណ្ណោះ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវសម្ពោធផ្លូវការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។

កំណែទម្រង់នេះមានគោលដៅពង្រឹងសមត្ថភាព និងប្រសិទ្ធភាពនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយប្រែក្លាយស្ថាប័ននេះ ជាមន្ទីរពិសោធន៍ឈានមុខគេ ក្នុងការគាំទ្រវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការធានាភាពអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17025 ដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិធំៗ ដូចជា NATA នៃប្រទេសអូស្ត្រាលី និង SAC-SINGLAS នៃប្រទេសសិង្ហបុរី កំណែទម្រង់នេះនឹងបង្កើនទំនុកចិត្តរបស់អតិថិជនលើមន្ទីរពិសោធន៍ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិបន្ថែមទៀត។
ការផ្លាស់ប្តូរ មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នឹងដើរតួនាទីសំខាន់ក្នុងការជួយដល់ឧស្សាហកម្មកម្ពុជាធានាគុណភាព និង សុវត្ថិភាពផលិតផល និងការជំរុញការបង្កើតថ្មី រួមទាំងសមត្ថភាពនៃការប្រកួតប្រជែងផងដែរ។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកនៅមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីថ្ងៃ ២០ ខែកញ្ញាកន្លងទៅនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីសំខាន់ក្នុងការគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញការនាំចេញរបស់កម្ពុជា។
មន្ទីរពិសោធន៍ជាតិនឹងជួយពង្រឹង និងពង្រីកសេវារបស់ខ្លួន កាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តផលិតផលនៅក្រៅប្រទេស ដែលនឹងជួយវិស័យឯកជនក្នុងស្រុកឱ្យអនុលោមតាមស្តង់ដារ និងលក្ខខណ្ឌតម្រូវនៃទីផ្សារអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាជារួម។
ពាក់ព័ន្ធការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក នៅមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោករដ្ឋរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីពង្រឹងជំនាញ និងវិជ្ជាជីវៈរបស់បុគ្គលិកមន្ទីរពិសោធន៍ ខណៈដែលស្ថាប័ននេះនឹងប្រែក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបាននូវស្វ័យភាពកាន់ខ្ពស់ក្នុងប្រតិបត្តិការនិងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។
លោករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ “កំណែទម្រង់នេះទាមទារឱ្យមន្ទីរពិសោធន៍ជាតិធ្វើប្រតិបត្តិការ ប្រកបដោយគណនេយ្យភាព សំដៅលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងកំណើន”។
លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្លាស់ប្តូរផ្នត់គំនិត ព្រមទាំងជំរុញឱ្យមន្ទីរពិសោធន៍អនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ និងប្រព័ន្ធលើកទឹកចិត្តដែលផ្អែកលើសមិទ្ធកម្ម។ ការធ្វើដូច្នេះ នឹងជួយមន្ទីរពិសោធន៍ជាតិឱ្យបណ្តុះវប្បធម៌នៃការទទួលខុសត្រូវ កិច្ចសហការ និងការអភិវឌ្ឍវិជ្ជាជីវៈនៅគ្រប់កម្រិតក្នុងស្ថាប័នដែលធានាថា មន្ទីរពិសោធន៍បំពេញបេសកកម្មរបស់ខ្លួនក្នុងស្មារតីសហគ្រិនភាពខ្ពស់។
បើយោងតាមអនុក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចបង្កើតមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះជាភាសាអង់គ្លេសគឺ SCIENCE, TECHNOLOGY AND INNOVATION NATIONAL LABORATORY។
ក្នុងអនុក្រឹត្យបានបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានភារកិច្ចជាអាទិ៍ ធ្វើតេស្ត ឬវិភាគផ្នែករូប គីមីសាស្ត្រ មីក្រូជីវសាស្ត្រ មេកានិក អគ្គិសនី អេឡិចត្រូនិក ដើម្បីកំណត់គុណភាព និងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល តាមការស្នើសុំ និងភាពចាំបាច់។
មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏មានភារកិច្ចសិក្សាស្រាវជ្រាវ ធ្វើតេស្ត ឬវិភាគផ្សេងៗ ដែលបម្រើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងត្រូវសហប្រតិបត្តិការជាមួយមន្ទីរពិសោធន៍នៃស្ថាប័នជាតិ អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ជាតិ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


