ព័ត៌មានជាតិ
កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ៧ មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន រក្សាចិញ្ចើមផ្លូវ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បន្តយកចិត្តទុកដាក់ពីបញ្ហាបរិស្ថានអនាម័យ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសបញ្ហាកកស្ទះចរាចរណ៍ ដែលប្រជាពលរដ្ឋ និងអាជីវករ មួយចំនួនធំ បានយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងចំណត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសោភ័ណភាពដងផ្លូវផងដែរ។ ដូច្នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះរៀបចំអប់រំណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើមផ្លូវ រក្សាចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ជាក់ស្ដែងការចុះរៀបចំនេះដែរបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ ដោយមានការណែនាំផ្ទាល់ពីសំណាក់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានចាត់ឲ្យកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបន្តចុះ ផ្លូវលេខ ១៤៣ ផ្លូវលេខ ១៥៦ ផ្លូវលេខ ២១៥ ផ្លូវលេខ ២១១ ជាប់ជាប្រចាំ ដើម្បីរៀបចំ អប់រំណែនាំ ដល់ម្ចាស់អាជីវកម្មមួយចំនួន ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើមផ្លូវ រក្សាចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ជាពិសេសទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ ណែនាំដល់អាណាព្យាបាល សិស្សដែលប្រើប្រាស់រថយន្ត យក និងមកទទួលកូនចេញពីសាលា ចូលរួមរក្សាសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវ ចតរថយន្តឲ្យបានត្រឹមត្រូវ ជៀសវាងបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

ក្នុងប្រតិបត្តិការចុះអប់រំណែនាំ ប្រជាពលរដ្ឋ អាជីវករ ម្ចាស់ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ បានចូលរួមសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានយ៉ាងល្អ ដើម្បីរំដោះចិញ្ចើមផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍តាមដងផ្លូវក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា ការរៀបចំសណ្ដាប់ធ្នាប់ រក្សាបរិស្ថានអនាម័យនេះ កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានទាំង ១៤ ខណ្ឌ យកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការកកស្ទះ ឲ្យបានល្អប្រសើរ និងមានសោភ័ណភាពល្អ សមជាទីក្រុងស៊ីវិល័យ៕
អត្ថបទ ៖ សុភា




-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


