Connect with us

ព័ត៌មានជាតិ

ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន បង្ហាញពីការដឹងគុណចំពោះទិវាជ័យជម្នះ ៧ មករា ជាមូលដ្ឋានគ្រឹះនៃសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍ

បានផុស

នៅ

មេដឹកនាំក្រុមយុវជនសង្គមសុីវិល លោក ហេង សំណាង និងតំណាងផែនក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមនគរ និងបណ្តុំអង្គការសង្គមស៊ីវិល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានជួបជុំគ្នាអបអរសាទរ និងបានបង្ហាញពីការដឹងគុណចំពោះ«ទិវាជ័យជម្នះ ៧មករា» និងការដឹងគុណដល់វីរៈភាពឥស្សរជនខ្មែរ និងប្រជាជន ដែលបានពលីជីវិត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់ឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្លែងថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៦នៃទិវាជ័យជម្នះ ៧ មករានេះ ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចងចាំជានិច្ចចំពោះថ្ងៃ៧ មករា ដែលជាសករាជនាំមកនូវសន្តិភាព និងការរំដោះជាតិ ពិសេសដឹងគុណចំពោះឥស្សរជនខ្មែរដែលបានពលី បូជាសាច់ស្រស់ ឈាមស្រស់ និងជាពិសេសដឹងគុណូបក្ការៈចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនដែលបានធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីសង្គ្រោះជាតិពីរបបប្រល័យ ពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោក សង្កត់ធ្ងន់ថា «បើគ្មានការលះបរបស់សម្តេចតេជោ ហ៊ុន សែន ប្តូរយកនូវសន្តិភាពទេនោះ ប្រទេសកម្ពុជា មកទល់ពេលនេះ ប្រហែលជាអាចបាត់បង់ពីផែនដីនេះ ។ ដូច្នេះ ក្នុងនាមជាយុវជន សូមដឹងគុណចំពោះឥស្សរជន ក៏ដូចជាការរំលឹក និងចងចាំជានិច្ចចំពោះ «ទិវាថ្ងៃ៧ មករា» ដែលទិវានេះ បានធ្វើឱ្យប្រទេសកម្ពុជាយល់ដឹងថា ទម្រាំងមានសន្តិភាពដូចពេលនេះ គឺប្រជាជនខ្មែរស្ទើរតែបាត់បង់មួយប្រទេស»។

លោកបន្ថែមថា សករាជ ៧ មករា គឺជាថ្ងៃ នៃការកកើតសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាឱ្យមានសិទ្ធិសេរីភាព និងរស់រានមានជីវិតឡើងវិញ។ ដូច្នេះ ក្នុងនាមជាមេដឹកនាំក្រុមយុវជនសង្គមស៊ីវិល លោក ហេង សំណាង បានអំពាវនាវដល់ប្រពលរដ្ឋខ្មែរចងចាំជានិច្ចនូវ អំពើប្រល័យពូជាសាសន៍ ខ្មែរក្រហម និងចូលរួមទប់ស្កាត់កុំឱ្យមានសង្គ្រាមស៊ីវិលកើតឡើងនៅលើទឹកដីប្រទេសកម្ពុជាម្តងទៀត។

ថ្ងៃ៧ ខែ មករា ឆ្នាំ២០២៥ ជាថ្ងៃគម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ដែលបានសង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យរស់ឡើងវិញរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ចាប់ពីថ្ងៃមហាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិ ពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង សម្រេចបានសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ ក្នុង បុព្វហេតុកសាង និងការពារមាតុភូមិ។

បច្ចុប្បន្ន កម្ពុជាកំពុងបន្តឈានទៅមុខយ៉ាងរឹងមាំ ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ប្រជាជនកម្ពុជាចងចាំ ជានិច្ចថា «ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏គ្មាន អ្វីៗនៅថ្ងៃនេះដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា១០ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម