ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម សំណង់ និងភោជនីយដ្ឋាន ដាក់ពាក្យធ្វើតេស្ត ដើម្បីធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម សំណង់ និងភោជនីយដ្ឋាន ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសាជប៉ុន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានបទពិសោធការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយទើបទទួលបាននៅថ្ងៃទី ១៤ មករា នេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្ត ភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនសម្រាប់ពលករជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញជាបន្តបន្ទាប់ ក្នុងនោះ ប្រភេទតេស្តភាសាជប៉ុន ជំនាញផ្នែកសំណង់ ភោជនីយដ្ឋាន និងកសិកម្ម ធ្វើនៅថ្ងៃខែដូចគ្នា នៅវិទ្យាស្ថានអភិវឌ្ឍន៍ វិស័យអប់រំ ស្ថិតនៅផ្ទះលេខ ៩A ផ្លូវលេខ ៣៧០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានលេខទូរសព្ទ ៖ +៨៥៥ ១២ ៩៣៧ ១៦៨/+៨៥៥ ១៦ ៨៦២ ៨៦៨/+៨៥៥ ១៥ ៧២៩ ១២៣/+៨៥៥ ១២ ២៦៩ ៧៦៨ ក្នុងនោះរួមមាន ថ្ងៃទី ៣-៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃទី ៨, ៩, ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃទី ២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃទី ២៥-២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃទី ១-៧ ខែមីនា ឆ្នាំ ២០២៥ ប៉ុន្តែជំនាញសំណង់បន្ថែមការធ្វើតេស្ត ១ ថ្ងៃ គឺនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។

លោករដ្ឋមន្ត្រី បានបន្តថា ចំពោះតម្លៃវិញ ផ្នែកជំនាញភាសាជប៉ុនពលករជំនាញត្រូវបង់ ៣៦ ដុល្លារ និងផ្នែកសំណង់ ត្រូវបង់ ១៤ ដុល្លារ។ ចំណែកការងារផ្នែកជំនាញភោជនីយដ្ឋាន និងផ្នែកកសិកម្ម ត្រូវបង់ ៣៣ ដុល្លារ ដូចគ្នា។ សេវា នៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។

លោករដ្ឋមន្ត្រី បានបន្តទៀតថា រីឯលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺបេក្ខជនត្រូវមានអាយុចាប់ពី ១៧ ឆ្នាំ ឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ ហើយឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្តរួមមាន អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ បណ្ណបើកបរ៕
អត្ថបទ ៖ សំអឿន




-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


