ព័ត៌មានជាតិ
គាំទ្រទំនើបកម្មវិស័យការពារជាតិ ឥណ្ឌាផ្ដល់ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្តដល់កងទ័ពកម្ពុជា
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានប្រគល់នូវប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត ដែលជាជំនួយរបស់កងទ័ពជើងគោកឥណ្ឌា ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ពិធីប្រគល់-ទទួលប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្តនេះ បានរៀបចំឡើងក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកVanlalvawna Bawitlung ឯកអគ្គរដ្ឋទូតណ្ឌាប្រចាំកម្ពុជា នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក។

ថ្លែងក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា នៅក្នុងរយៈពេល ៧៣ឆ្នាំមកនេះ ហើយកិច្ចសហប្រតិបត្តិការយោធារបស់យើង ត្រូវបានពង្រឹង និងពង្រីកកជាលំដាប់ រហូតដល់មានការចុះហត្ថលេខាលើលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ ដែលបានបង្កើតកាលានុវត្តភាពថ្មីជាច្រើនក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ឥណ្ឌា។
លោកនាយឧត្តមសេនីយ៍ ថា ប្រព័ន្ធហ្វឹកហ្វឺនសិប្បនិមិត្ត ដែលជាជំនួយរបស់កងទ័ពជើងគោកឥណ្ឌា គឺជាការការគាំទ្រដល់ដំណើរការទំនើបកម្មវិស័យការពារជាតិរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

លោកអគ្គរដ្ឋទូតឥណ្ឌា លើកឡើងថា ការផ្តល់ជំនួយប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត នេះគឺតបតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អតីតមេបញ្ជាការកងទ័ពជើងគោក កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ។ លោក បានបន្ថែមថា ជំនួយប្រព័ន្ធហ្វឹកហ្វឺនសិប្បនិមិត្តនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំរវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការពង្រើកពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌាបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា ក្រោយមានការរចុះហត្ថលេខាលើលក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ កាលពីឆ្នាំ២០២៣ កងទ័ពជើងគោកកម្ពុជា បានបញ្ជូនយោធិនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានានៅក្នុងប្រទេសឥណ្ឌា និងបានធ្វើសមយុទ្ធយោធាទ្វេភាគីលើកទី១ ឈ្មោះថា CINBAX ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការ កិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការរួមគ្នា ក្រោមឆត្រអង្គការសហប្រជាជាតិ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


