ព័ត៌មានជាតិ
កម្ពុជា គ្រោងនឹងបញ្ជូនក្រុមការងារអន្តរក្រសួង ទៅបន្តសុពលភាពលិខិតធ្វើដំណើរដល់ពលករខ្មែរធ្វើការនៅថៃ
កម្ពុជា គ្រោងនឹងបញ្ជូនក្រុមការងារអន្តរក្រសួងទៅបន្តសុពលភាពលិខិតធ្វើដំណើរដល់ពលករខ្មែរកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃនាពេលខាងមុខ។

ក្នុងនោះ ដើម្បីឲ្យពួកគេទទួលបាននូវការគាំពារផ្នែកផ្លូវច្បាប់ និងអត្ថប្រយោជន៍ផ្សេងៗដូចពលករដទៃទៀតដែរ។
គម្រោងបញ្ជូនក្រុមការងារអន្តរក្រសួងទៅថៃនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានត្រៀមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់ខ្លួន ដើម្បីទទួលមន្ត្រីបច្ចេកទេស នៃគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។ បន្ថែមពីនោះ ដើម្បីជួយបង្កើនល្បឿនក្នុងការផ្ដល់សុពលភាពឯកសារ និងគ្រប់គ្រងទិន្នន័យពលករ សម្រាប់ទទួលបានការគាំពារ និងអត្ថប្រយោជន៍សន្តិសុខសង្គមនៅពេលបញ្ចប់កិច្ចសន្យាការងារ។

ថ្លែងក្នុងកិច្ចប្រជុំទ្វេភាគីកាលពីរាត្រីថ្ងៃទី០៥វិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូជាមួយ លោក ស៊ូរ៉ាឆៃ ឆៃ ត្រាក់គុលថង អនុរដ្ឋមន្ត្រីក្រសួងការងារថៃ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ចំពោះការងារនេះ ភាគីកម្ពុជា នឹងស្នើសុំគោលការណ៍រដ្ឋាភិបាល ដើម្បីបញ្ជូនក្រុមការងារបច្ចេកទេស នៃគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ រួមមាន ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃដើម្បីធ្វើការបន្តសុពលភាពលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេសតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម និងសម្របសម្រួលជាមួយភាគីថៃក្នុងការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជា។
លោកបណ្ឌិត អ៊ិត សំហេង ដែលជាប្រធានគណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃផងដែរនោះ បានបន្តថា ក្នុងជំនួបនោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តកិច្ចសន្យាការងាររយៈពេលពីរឆ្នាំថែមទៀតចំពោះពលករដែលបានបញ្ជូនតាមរយៈអនុស្សរណៈ នៃការយោគយល់គ្នា ហើយត្រូវបញ្ចប់កិច្ចសន្យាការងាររយៈពេល៤ឆ្នាំ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដោយពុំចាំបាច់ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេលពីរឆ្នាំហើយពលករទាំងនោះ នឹងត្រូវត្រឡប់មកកម្ពុជាវិញ ដោយមិនអនុញ្ញាតឲ្យបន្តកិច្ចសន្យាទៀតទេ។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ភាគីទាំងពីរបានឯកភាពគ្នាលើការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការតាមរដូវកាលនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ជាមួយនោះ ដោយភាគីទាំងពីររៀបចំស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលរបស់ខ្លួន ដើម្បីបើកច្រកព្រំដែនសម្រាប់បញ្ជូន និងទទួលពលករកម្ពុជា ហើយត្រូវអនុវត្តតាមវិធានសុខាភិបាល នៃប្រទេសទាំងពីរ។
លើសពីនេះទៀត ភាគីទាំងពីរ បានពិភាក្សាគ្នាទៅលើបច្ចេកទេស និងនីតិវិធី នៃការជ្រើសរើស និងបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមរយៈអនុស្សរណៈ នៃការយោគយល់គ្នាក្នុងកំឡុងពេលការរាលដាល នៃជំងឺកូវីដ-១៩ អនុលោមតាមវិធានសុខាភិបាលប្រទេសទាំងពីរ និងបានសន្យារួមគ្នាបង្ការ និងទប់ស្កាត់ភាពមិនប្រក្រតី នៃផ្ដល់ភាពស្របច្បាប់ជូនពលករ និងរួមគ្នាទប់ស្កាត់ការឆ្លងដែនទៅធ្វើការខុសច្បាប់ផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនក្រុមការងារអន្តរក្រសួងចំនួន៣៦០នាក់ ចែកជា៣ក្រុម ទៅកាន់ប្រទេសថៃ ដើម្បីចុះទៅធ្វើលិខិតបញ្ជាក់អត្តសញ្ញាណជូនដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឲ្យមានភាពស្របច្បាប់ ខណៈបច្ចុប្បន្នមានពលករកម្ពុជាកំពុងធ្វើការ និងស្នាក់ប្រទេសថៃប្រមាណជាង១លាននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


