ព័ត៌មានជាតិ
គម្រោងប្រព័ន្ធរំដោះទឹកចេញពីភ្នំពេញគ្រោងបញ្ចប់នៅឆ្នាំ២០២៦ ដែលផ្ដល់ផលទាំងកសិកម្ម និងឧស្សាហកម្ម
គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភ្នំពេញ និងខេត្តជុំវិញភ្នំពេញ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ខណៈបច្ចុប្បន្ន គម្រោងនេះសម្រេចបានប្រមាណ៩០ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា ក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «គ្រប់គ្រងសក្កានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្រ្តកម្ពុជា» កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងថា តបតាមការចង្អុលបង្ហាញ និងមានយុទ្ធសាស្រ្តជាក់លាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំផែនការអភិវឌ្ឍន៍ទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងពង្វាងទឹក ដោយបាននិងកំពុងអនុវត្តយ៉ាងសកម្មគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់ជុំវិញ តាមរយៈការស្តារស្ទឹង និងប្រឡាយចំនួន១០ខ្សែ មានប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ។

បើតាមរដ្ឋមន្ត្រី គម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងតំបន់ជុំវិញ ដែលចំណាយថវិកាខ្ទង់ជាង៣០០លានដុល្លារ នឹងបញ្ចប់ការសាងសង់អំឡុងឆ្នាំ២០២៦ដោយគិតមកដល់ពេលនេះ នៅសេសសល់ប្រមាណ ១០ភាគរយប៉ុណ្ណោះ ពាក់ព័ន្ធនឹងការងារសំណង់សិល្បការ្យសរុបចំនួនជាង២០០កន្លែង ដែលត្រូវការពេលយូរ។

នៅពេលប្រព័ន្ធរំដោះ និងពង្វាងទឹក ដាក់ឱ្យដំណើរការជាផ្លូវការនាពេលខាងមុខ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា រំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ច្រើនក្នុងការគ្រប់គ្រង និងប្រើប្រាស់ទឹក ដោយជួយរំដោះ និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ ពីការជន់លិចដោយជំនន់ទឹកភ្លៀង នៅពេលរដូវវស្សា ហើយក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់ការប្រើប្រាស់ទឹកក្នុងរដូវប្រាំង ព្រមទាំងក្លាយជាប្រភពទឹកដ៏សំខាន់មួយដល់ប្រព័ន្ធធានាសាស្ត្រនៅខេត្តតាកែវថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


