ព័ត៌មានជាតិ
ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ
ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជួបជុំគ្នាផឹកស្រាបៀរក្នុងឯកសណ្ឋានជានគរបាលជាតិ ក្រុមការងារនៃអង្គភាពជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងពិនិត្យស្រាវជ្រាវ ដើម្បីចាត់វិធានការ បើរកឃើញថាមានកំហុសឆ្គងបែបនេះមែន។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ករណីនេះ អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ កំពុងស៊ើបអង្កេត ថា ជាករណីចាស់ ឬថ្មី ហើយបើពិនិត្យរកឃើញកំហុសឆ្គងពិតមែន ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងចាត់វិធានការទៅតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ដោយពុំមានការលើកលែងជាដាច់ខាត។

បន្ទាប់ពីឃើញរូបភាពឃ្លីបវីដេអូដែលបណ្តាញសង្គមផ្សព្វផ្សាយពីភាពមិនសមរម្យរបស់លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានចាត់វិធានការឱ្យផែនការងារធនធានមនុស្សធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។
ក្នុងករណីរកឃើញនូវកំហុសឆ្គងដែលបង្កឡើងដោយអធិការស្រុករតនមណ្ឌល និងមន្រ្តីផ្សេងទៀតនោះពិតមែន លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថា នឹងមានវិធានការខាងវិន័យនគរបាលជាតិ ស្របតាមកម្រិតនៃអំពើនោះ។

គួរជម្រាបថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ មានការចែករំលែកលើបណ្ដាញសង្គមនូវវីដេអូបែកធ្លាយ មានរយៈពេលប្រមាណ២នាទី ដែលបង្ហាញពីសកម្មភាពរបស់មន្ត្រីនគរបាលជាតិ កំពុងជួបជុំគ្នាផឹកស្រាបៀរជាមួយកូនចៅ ទាំងឯកសណ្ឋានជានគរបាល ខណៈមាននគរបាលស័ក្តិប្រាំម្នាក់ ដែលគេស្គាល់ថា លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល ថែមទាំងបានបង្ខំឱ្យកូនចៅផឹកស្រាទៀតផង៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


