ព័ត៌មានជាតិ
កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប
កម្មការិនីក្នុងវិស័យកាត់ដេរ បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប ហើយស្ត្រីត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់គ្រប់ផ្នែក។

ក្រុមកម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា (ខេមបូឌា) ហ្គារម៉ិន ម៉ាញូហ្វាក់ឆឺរីង ខប (SABRINA(CAMBODIA) GARMENT MANUFACTURING CORP.) ក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅកន្លែងបំពេញការងារ ពួកគាត់ទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើនដល់ពួកគាត់ដោយស្មើភាពភាពគ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។

កម្មការិនីនៃក្រុមហ៊ុន សាប្រ៊ីណា បានបញ្ជាក់បន្ថែមថា ស្ត្រីអាចធ្វើកិច្ចការបានជាច្រើន ទាំងការប្រកបរបររកស៊ី មើលថែរនិងជួយគ្រួសារ មិនខ្លាចហត់នឿយ ស្ត្រីជាឆ្អឹងខ្នងសម្រាប់គ្រប់កិច្ចការទាំងក្នុងនិងក្រៅផ្ទះ ពោលគឺស្ត្រីអាចធ្វើបានគ្រប់កិច្ចការយ៉ាងចំណាន រួមចំណែកជួយគ្រួសារ និងសង្គមជាតិ។

ពិសេសជាងនេះទៀត ពួកគាត់ពិតជាសប្បាយចិត្ត ដែលមានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលតែងតែគិតគូរយកចិត្តទុកដាក់លើកកម្ពស់ដល់ស្ត្រី ផ្ដល់សិទ្ធិសមភាព អាទិភាព គិតគូរអំពីសុខទុក្ខ ពិសេសតែងមានគោលការណ៍ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កិច្ចការរបស់ស្ត្រីជានិច្ច។ ជាមួយគ្នានេះដែរ កម្មការិនីក្នុងវិស័យកាត់ដេរ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប អាចប្រកបកិច្ចការងារផ្សេងៗដោយសិទ្ធិសេរីពេញលេញក្នុងសង្គម។

សូមជម្រាបផងដែរថា ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ខួបទី ១១៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនិងបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន សាប្រ៊ីណា ជាង ៥៥០០នាក់ បានប្រារព្ធកម្មវិធីជប់លៀងអបអរសាទររួមគ្នាយ៉ាងសប្បាយរីករាយ ស្និទ្ធិស្នាល សុខដុមរមនា សាមគ្គីភាព នៅក្នុងបរិវេណក្រុមហ៊ុន សាប្រ៊ីណា ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា ស្ត្រីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិ។ ស្ត្រីកម្ពុជាមិនមែននៅតែផ្ទះ ចាំតែធ្វើកិច្ចការផ្ទះ ចាំតែមើលថែកូន និងចាំតែ ប្រាក់ចំណូលពីស្វាមីនោះទេ។ ប្អូនៗ និងក្មួយៗស្ត្រី ដែលមិនទាន់មានគ្រួសារក៏ដោយ ក៏មិនមែននៅផ្ទះចាំឪពុកម្តាយ និងចាំបងប្អូនចិញ្ចឹមទំនុកបម្រុងនោះទេ។ ផ្ទុយទៅវិញ ប្អូនៗ និងក្មួយៗទាំងអស់គ្នាសុទ្ធតែបានមកធ្វើការផង និងផ្ញើប្រាក់ឧបត្ថម្ភដល់ឪពុកម្ដាយ កូនៗ និងប្អូនៗឱ្យបានចូលរួមរៀនសូត ផងដែរ។ ស្ត្រីកម្ពុជានៅពេលនេះ មិនមែនដូចពាក្យបុរាណពោលថា ”ស្ត្រីបង្វិលជើងក្រាន មិនជុំ” នោះទេ ពីព្រោះជាក់ស្តែង យើងមានតួរលេខ ដែលបង្ហាញយ៉ាងច្បាស់ថាស្ត្រី ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រាកដមែន ៕



-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


