ព័ត៌មានជាតិ
លោក ទៀ សីហា អញ្ជើញសំណេះសំណាលកម្លាំងការពារព្រំដែនគោកភូមិភាគ៣នាឱកាសជិតចូលឆ្នាំប្រពៃណីខ្មែរ
កំពត ៖ នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៣ នៅវរសេនាតូចលេខ៣៣៥ការពារព្រំដែនគោគ ដែលស្ថិតនៅក្នុងភូមិកោះតារចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

នាឱកាសនៅលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូអមដំណើរចុះពិនិត្យបន្ទាត់ព្រំដែនគ្រប់បណ្តាកងកម្លាំងវរសេនាតូចចំណុះជាពិសេសកម្លាំងយោធិនដែលឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន និងមេបញ្ជាការកងពលតូចថ្មើរជើងចំណុះយោធិន្ទភូមិភាព ៣ កំពតត្រូវបន្តពង្រឹងការរសហសការឱ្យបានស្អិតល្មួតជាមួយអង្គភាពមិត្តនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ៣៣៥ ក្នុងប្រតិបត្តិការចេញល្បាតត្រូវត្រួតពិនិត្យតាមបណ្ដាគោលដៅផ្សេងៗទៀតដែលបានកំណត់ដើម្បីតាមដានក្តាប់ជាប់រាល់សកម្មភាពនិងសភាពការណ៍ ដែលប្រែប្រួលនៅតាមខ្សែបន្ទាត់ព្រំដែន ឱ្យបានទាន់ពេលវេលាដែលនូវកើតមានបទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗកងកម្លាំងប្រដាប់អាវុធដែលបានឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ដើម្បីធានាឱ្យបានសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋរបស់យើង។

ជាមួយគ្នាចុងក្រោយនោះដែរលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ផ្ដាំផ្ញើដល់យោធិនទាំងអស់ ដែលបានឈរជើងនៅក្នុងភូមិសាស្ត្រខេត្តកំពតត្រូវថែរក្សាការពារបទល្មើសឆ្លងដែនដោយខុសច្បាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕
ដោយ ៖ សឹង រ៉ាត់








-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


