សុខភាព
អ្នកជំនាញថា ម៉ាសប្រភេទនេះ ទើបមានសមត្ថភាពខ្លាំង ការពារវីរុសបំប្លែងខ្លួន Delta បាន
ស្របពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងបន្តកើនឡើងនៅទូទាំងពិភពលោក អ្នកជំនាញអាមេរិកទូន្មានថា ម៉ាសធម្មតាដែលយើងប្រើសព្វថ្ងៃហាក់មិនអាចការពារវីរុសកូវីដបំប្លែងខ្លួនថ្មីបានខ្ពស់ឡើយ។
លោក Michael Osterholm នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺឆ្លងនៃសាកលវិទ្យាល័យ Minnesota បានប្រាប់សារព័ត៌មាន CNN ថា គ្រប់គ្នាគួរតែប្ដូរម៉ាសធម្មតាមកប្រើម៉ាសក្រណាត់ ឬម៉ាស N95s ឬម៉ាស K-N95s ដើម្បីការពារវីរុសបំប្លែងខ្លួនបានរឹតតែប្រសើរ។

លោកបន្តថា ម៉ាស N95s ជាឧបករណ៍ជួយឱ្យដកដង្ហើមបានស្រួលជាងម៉ាសធម្មតា ជាពិសេសវាអាចជួយច្រើនបំផុតចំពោះមនុស្សដែលមិនទាន់បានចាក់វ៉ាក់សាំង ឬមិនទាន់ឆ្លងកូវីដពីមុនមក។ មិនតែប៉ុណ្ណោះ វាអាចការពារអ្នកពាក់ និងអ្នកជុំវិញខ្លួនមិនឱ្យឆ្លងមេរោគតាមរយៈការដកដង្ហើម ខណៈម៉ាសធម្មតា ហាក់មានប្រសិទ្ធភាពតិចតួចណាស់ដើម្បីការពារការចម្លងវីរុស។

ទន្ទឹមគ្នាដែរ លោកវេជ្ជបណ្ឌិត Scott Gottlieb អតីតប្រធានរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក យល់ស្របថា ប្រសិនបើអាចពាក់ម៉ាស N95s ឬម៉ាស K-N95s នោះវានឹងផ្តល់នូវការការពារកាន់តែច្រើនទ្វេដង។

បើយោងតាមគេហទំព័រ The Hill វិញបានឱ្យដឹងថា បញ្ហាមួយដែលនាំឱ្យមានការកើនឡើងនូវវីរុសបំប្លែងខ្លួន Delta នៅសហរដ្ឋអាមេរិក គឺដោយសារពលរដ្ឋមិនពាក់ម៉ាស ជាពិសេសពួកគេអត់ពាក់ម៉ាស N95s ឬម៉ាសក្រណាត់ឡើយ។ នេះជាអ្វីដែលពលរដ្ឋប្រទេសផ្សេងគួរយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់។
តើគួរពាក់ម៉ាសទេ ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ?

លោក Todd Vento វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងនៅឯមជ្ឈមណ្ឌល Intermountain Healthcare អាមេរិកបានប្រាប់ថា ទាំងអ្នកមិនទាន់ចាក់ឬបានចាក់វ៉ាក់សាំងពេញលេញ ត្រូវតែពាក់ម៉ាសដាច់ខាតរាល់ពេលចេញក្រៅ ឬទៅកន្លែងប្រមូលផ្ដុំមនុស្ស ព្រោះពេលនេះពិភពលោកកំពុងប្រឈមជាមួយវីរុសបំប្លែងខ្លួន Delta ដែលពិបាក់ទប់ទល់។ ក្រៅពីនោះ គ្រប់គ្នាត្រូវរក្សាអនាម័យជាប្រចាំ ព្រមទាំងបន្តរក្សាគម្លាតសង្គមជានិច្ច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Deseret News
ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?
ចុចអាន៖ អ្នកជំនាញព្រមានអំពីគ្រោះថ្នាក់ចំពោះអ្នកខ្ជិលពាក់ម៉ាស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


