ព័ត៌មានជាតិ
អគ្គនាយក ប.ស.ស ចុះឈ្វេងយល់ពីចំណុចខ្វះខាត នៃការផ្តល់សេវា ប.ស.ស នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដឹកនាំមន្ដ្រីជំនាញ ចុះពិនិត្យដោយផ្ទាល់លើស្ថានភាព និងរំហូរនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈដើម្បីកែលម្អឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ការចុះពិនិត្យការផ្តល់សេវាជូនសមាជិកប.ស.ស.នៅតាមមន្ទីរពេទ្យរដ្ឋនេះធ្វើឡើងដោយសារបច្ចុប្បន្នមានសមាជិកប.ស.ស.រាប់រយនាក់ក្នុង១ថ្ងៃៗបានទៅទទួលសេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិនៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករធ្វើឱ្យកកស្ទះ និងត្រូវចំណាយពេលវេលាយូរក្នុងការទៅទទួលសេវា ព្រោះសមាជិកប.ស.ស.ម្នាក់ៗ តម្រូវឱ្យតម្រង់ជួរចូលម្នាក់ម្តងៗទៅតាមលេខរៀងអ្នកទៅមុនបានមុន និងអ្នកទៅក្រោយ ត្រូវរង់ចាំតាមលេខរៀងជាបន្តបន្ទាប់។

ការកកស្ទះនេះដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋមកលើសេវាប.ស.ស.កើនឡើងជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះចំនួនសមាជិកប.ស.ស.បានកើនឡើងជិត២លាន៨សែននាក់ និងមានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស. ចំនួន១,៥៩៥មូលដ្ឋាន ក្នុងនោះវិស័យឯកជន ចំនួន ១៦៣មូលដ្ឋាន។

បន្ទាប់ពី លោកប្រតិភូរាជរដ្ឋាភិបាល ចុះពិនិត្យស្ថានភាពនៃការផ្ដល់សេវារួច ប្រតិភូតំណាង ប.ស.ស. និងប្រតិភូតំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បានជួបពិភាក្សាដើម្បីឈ្វេងយល់អំពីចំណុចខ្វះខាតរវាងគ្នា ដើម្បីបំពេញបន្ថែម សំដៅដល់ការបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបានគុណភាពនៃការផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ច្បាស់លាស់ ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


