ព័ត៌មានជាតិ
រថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល បានដឹកជញ្ជូនពលរដ្ឋត្រឡប់មក រាជធានីភ្នំពេញវិញ
បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ ចាប់ផ្ដើមចាកចេញពីស្រុកកំណើត វិលចូលមកកាន់រាជធានីភ្នំពេញវិញ ជាបន្តបន្ទាប់។

ជាក់ស្ដែងនាថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ ដែលជាថ្ងៃបញ្ចប់ នៃការផ្តល់រថយន្តក្រុងសាធារណៈជិះឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល គេសង្កេតឃើញពលរដ្ឋ សិស្ស-និស្សិត កម្មករ-និយោជិត បានទទួលយកសេវាដឹកជញ្ជូន ដោយជិះធ្វើដំណើរចាកចេញពីស្រុកកំណើតនៅតាមបណ្តាខេត្តនានា ចូលមករាជធានីភ្នំពេញវិញ ដើម្បីបន្តប្រកបរបរបំពេញកិច្ចការងារជាធម្មតាឡើងវិញ។

ជាមួយនេះដែរ ប្រជាពលរដ្ឋ បានសម្តែងក្តីពេញចិត្ត និងរីករាយជាខ្លាំងដែលបានជិះរថយន្តក្រុងឥតគិតថ្លៃ ទាំងការធ្វើដំណើរទៅមក។ ពួកគាត់បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលជាខ្លាំង ដែលតែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋគ្រប់ៗ គ្នា ពិសេសការផ្តល់រថយន្តក្រុងជិះឥតគិតថ្លៃរៀងរាល់បុណ្យជាតិធំៗ ដោយជួយសម្រួលខ្ពស់លើការចំណាយថ្លៃធ្វើដំណើរ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា នេះមិនមែនជាលើកទី ០១ ទេ ដែល សម្ដេចតេជោ ហ៊ុន សែន បន្តរហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ នេះសបញ្ជាក់ឲ្យឃើញថា មកពីកត្តាសុខសន្តិភាពរបស់ប្រទេសកម្ពុជា អាចឲ្យប្រជាពលរដ្ឋដើរហើរបានគ្រប់ទីកន្លែង តាមរមណីយដ្ឋានទេសចរណ៍ -ល-។

គួររំលឹកថា រថយន្តក្រុងសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ ចំនួន ៥៩៧ គ្រឿង បានដាក់ឲ្យបម្រើដឹកជញ្ជូនឥតគិតថ្លៃជូនពលរដ្ឋ តាំងពីថ្ងៃទី ១២ មកម្ល៉េះ រហូតដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ នេះ គឺជាថ្ងៃបញ្ចប់ហើយ ពោលមានរយៈពេល ០៦ ថ្ងៃ។

ក្នុងចំណោមរថយន្តក្រុងសាធារណៈទាំង ៥៩៧ គ្រឿងខាងលើ មាន ១០០ គ្រឿង សម្រាប់ប្រើប្រាស់ដឹកជញ្ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ និង ៤៩៧ គ្រឿងទៀត សម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនពលរដ្ឋចេញទៅតាមបណ្ដាខេត្តទាំង ២៤ នៅទូទាំងប្រទេស និងត្រឡប់ពីតាមបណ្ដាខេត្តចូលមករាជធានីភ្នំពេញវិញផងដែរ៕
អត្ថបទ ៖ សុភា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


