ព័ត៌មានជាតិ
ថ្លែងនៅUN៖ កម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែង កាត់បន្ថយអំពើពុករលួយ និងកែលម្អអភិបាលកិច្ច
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការនានានៅទីក្រុងហ្សឺណែវ បានលើកឡើងថា កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ខណៈកម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច និងកាត់បន្ថយអំពើពុករលួយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងកម្ពុជា ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) ស្តីពី សមិទ្ធិផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ កាលពីថ្ងៃទី ១៨ខែ មេសា ឆ្នាំ ២០២៥។

សេចក្តីប្រកាសអះអាងថា៖« យុត្តិធម៌សង្គមនិងអភិបាលកិច្ចល្អ កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារក្រុមងាយរងគ្រោះ។ កម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់តម្លាភាព»។
ពាក់ព័ន្ធការលើកកម្ពស់សមភាពយេនឌ័រ រាជរដ្ឋាភិបាលបានបោះជំហានយ៉ាងចាំបាច់មួយទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារក្រុមងាយរងគ្រោះ និងធានាថាមនុស្សគ្រប់ រូបទទួលបានសិទ្ធិរបស់ពួកគេដោយគ្មានការរើសអើង។ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះ សមភាពយេនឌ័រត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយទាក់ទងនឹងសមភាពយេនឌ័រ។

បើតាមសេចក្តីប្រកាសដដែល រាជរដ្ឋាភិបាលបានផ្តោតលើការកែលម្អ ការអប់រំ ការថែទាំសុខភាព និងការទទួលបានសេវាសាធារណៈសំខាន់ៗ ដោយធានាថា អត្ថប្រយោជន៍ទាំងនេះត្រូវបានចែករំលែកប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


