ព័ត៌មានជាតិ
ទូតបារាំង សន្យានឹងស្វែងរកដៃគូដ៏មានសក្ដានុពលជួយគាំទ្រវិស័យសុខាភិបាល នៅកម្ពុជា
លោក Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាថា នឹងជួយស្វែងរកដៃគូនានា ដ៏មានសក្ដានុពល ជាពិសេសស្ថាប័ននានា នៃប្រទេសបារាំង ដើម្បីជួយគាំទ្រការបង្កើតផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ របស់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

នាឱកាសអញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងស្វែងយល់អំពីមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល កាលពីថ្ងៃទី ២៣ មេសា លោក Jacques PELLET បានកោតសរសើរ និងគាំទ្រ គំនិតផ្ដួចផ្ដើម ដំណើរការ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលជាគម្រោងមួយដ៏មានសក្តានុពលសម្រាប់ប្រទេសកម្ពុជា និងសម្រាប់តំបន់។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញពីការគាំទ្រ និងសន្យាស្វែងរកដៃគូនានា ដ៏មានសក្តានុពល ជាពិសេសស្ថាប័ននានា នៃប្រទេសបារាំង ដើម្បីជួយគាំទ្រការបង្កើតផែនការយុទ្ធសាស្ត្រ ៥ ឆ្នាំ របស់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងអំណរគុណដល់ លោកឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ដែលបានគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល តាំងពីដើមមក រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកសាស្ត្រាចារ្យ បានជម្រាបអំពីគំនិតផ្ដួចផ្ដើមក្នុងការរៀបចំដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកល នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានគោលបំណងជាសេនាធិការរបស់ក្រសួងសុខាភិបាល ក្នុងការសំយោគនូវឯកសារវិទ្យាសាស្ត្រ គោលនយោបាយ យុទ្ធសាស្ត្រ មគ្គុទ្ទេសក៍ណែនាំនានា ដែលបាននិងកំពុងប្រើប្រាស់នៅលើពិភពលោកដែលទាក់ទងនឹងបញ្ហាសុខភាពសកល ក៏ដូចជាការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ដ៏មានសក្ដានុពលសម្រាប់ការសម្របសម្រួលសហការស្រាវជ្រាវជាមួយដៃគូជាតិ និងអន្តរជាតិនានា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


