ព័ត៌មានជាតិ
កម្ពុជាមានថវិកាគ្រប់គ្រាន់ដើម្បីទិញ និងទទួលវ៉ាក់សាំងកូវីដ-១៩ ១០លានដូសនៅឆ្នាំនេះ
បន្ទាប់ពីបញ្ចប់ពិធី ទទួល និងប្រគល់ វ៉ាក់សាំងស៊ីណូវ៉ាក់ ប្រមាណ១.៥លានដូសថ្ងៃនេះ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់បទសម្ភាស ដោយបានមានប្រសាសន៍ថា ទន្ទឹមពេលកម្ពុជាគ្រោងទុកនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១០លានដូសជូនប្រជាពលរដ្ឋនៅឆ្នាំ២០២១នេះ ក្រៅពីទទួលជំនួយពីប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក គឺកម្ពុជាបានត្រៀមថវិកាគ្រប់គ្រាន់ដើម្បីទិញវ៉ាក់សាំងឱ្យគ្រប់តាមការគ្រោងទុក។

លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា “បើនិយាយពីធនធានសម្រាប់ទិញវិញ ថវិកាវិញដូចជាមិនចោទទេសម្រាប់កម្ពុជា។ យើងជាប្រទេសក្រ ប៉ុន្តែយើងមានលទ្ធភាពទិញគ្រប់គ្រាន់។ បញ្ហាចោទ គឺយើងមានវ៉ាក់សាំងសម្រាប់ទិញ ឬអត់? នេះជាបញ្ហារួមរបស់ពិភពលោក ក៏ដូចជារបស់កម្ពុជា។”

លោក វង្សី វិស្សុត មានប្រសាសន៍បញ្ជាក់ទៀតថា តែក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាអាចរៀបចំផែនការទាក់ទងដៃគូផ្សេងៗទៀត ដើម្បីធានាថា កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ហូរហែរហូតដល់ដាច់ឆ្នាំនេះមិនតិចជាង១០លានដូស។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១.៥លានដូសបានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជាកំពុងធ្វើសកម្មភាពយ៉ាងសកម្មចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាមុខសញ្ញាបានកំណត់។ គិតត្រឹមថ្ងៃទី២៤ ខែមីនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានសរុបជាង ៣៤ម៉ឺននាក់ហើយ។

កម្ពុជាមានគម្រោងចាក់ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់៕
អត្ថបទ៖ ច័ន្ទវីរៈ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


