ព័ត៌មានជាតិ
សម្តេចធិបតី៖ ឃើញក្របខណ្ឌគោលនយោបាយស្រក់ទឹកមាត់ ដល់ឃើញលទ្ធផលអនុវត្តស្រក់ទឹកភ្នែក
ក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកឲ្យបង្កើតយន្តការតាមដានការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល រួមទាំងការអនុវត្តវិធានការអន្តរាគមន៍ឱ្យចំគោលដៅនិងប្រកបដោយប្រសិទ្ធភាព។
សម្តេចធិបតីបានគូសបញ្ជាក់ថា ការដាក់ចេញគោលនយោបាយមិនច្បាស់លាស់ រួមទាំងខ្វះខាតការតាមដានពេលខ្លះបង្កើតជាបញ្ហាដោយសារការនាំសារខុស ធ្វើឲ្យមានការភាន់ច្រឡំលើការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល។

«គោលនយោបាយយើងដាក់ចេញ ប៉ុន្តែនីតិវិធីអនុវត្តគ្មានប្រសិទ្ធភាព។ យើងប្រកាសនៅតែខាងលើ ប៉ុន្តែខាងក្រោមអត់ទទួលបានព័ត៌មានច្បាស់លាស់ ទីបំផុតក្អែកមួយជាក្អែក ១០ អនុវត្តគ្មានប្រសិទ្ធភាព»។
ដោយលើកឡើងប្រយោគ «ឃើញក្របខណ្ឌគោលនយោបាយស្រក់ទឹកមាត់ ដល់ឃើញលទ្ធផលអនុវត្តស្រក់ទឹកភ្នែក» សម្តេចបានថ្លែងកត់សម្គាល់ថា ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលគឺដើម្បីបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ ប៉ុន្តែបើការអនុវត្តគ្មានភាពច្បាស់លាស់ នាំឲ្យមានបញ្ហាទៅវិញ។
សម្តេចបានលើកឡើងពីការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរដ្ឋាភិបាលមិនដាក់ជាកាតព្វកិច្ច ដើម្បីបង្ការនិងការពារជនឆ្លៀតឱកាសទាញយកផលប្រយោជន៍ពីគោលនយោបាយគាំពារដល់អង្គភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
មួយទៀតឃើញការអនុវត្តវីសានៅក្រៅប្រទេស ក៏មានការភាន់ច្រឡំដោយសារមានការគិតថ្លៃសេវាលើស រហូតដល់មានការចោទប្រកាន់លើរដ្ឋាភិបាល ដែលការពិតកើតឡើងពីសេវារត់ការពីខាងក្រៅ។ ដើម្បីច្បាស់និងមានតម្លាភាព ត្រូវបញ្ជាក់ឲ្យច្បាស់។ មួយណាជាតម្លៃផ្លូវការ មួយណាជាតម្លៃរត់សេវាខាងក្រៅ។
ការបញ្ចូនសារនេះសំខាន់ណាស់ ពីថ្នាក់លើដល់ថ្នាក់ក្រោម និងតាមមូលដ្ឋានខេត្តក្រុងត្រូវសហការគ្នាដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសការបញ្ជូនសារខុសនាំឲ្យកើតការយល់ច្រឡំ។ សម្តេចធិបតីបានបញ្ជាក់បន្ថែម។
សម្តេចធិបតីបន្តទៀតថា ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល ជួនកាលក៏មានចំណុចខ្វះខាតដែលត្រូវកែសម្រួល ដែលនេះទាមទារការតាមដានជាប់ជាប្រចាំដើម្បីរកវិធីដោះស្រាយ។
ក្រៅពីណែនាំឲ្យគ្រប់ស្ថាប័នត្រូវដាក់ចេញយន្តការតាមដានជាប់ជាប្រចាំ នាយករដ្ឋមន្តីកម្ពុជាក៏ឲ្យសម្រួលកាត់បន្ថយភាពនីតិវិធីស្មុគស្មាញឲ្យបានច្រើន ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តការងារ៕
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


