ព័ត៌មានជាតិ
សម្តេចធិបតីភ្នាល់ដាក់តំណែងនាយករដ្ឋមន្ត្រី បើថា តាមមូលដ្ឋានអត់មានការរីកចម្រើននោះ
ថ្លែងនៅពីមុខប្រជាពលរដ្ឋខេត្តតាកែវ សម្ដេចធិបតី ហ៊ុន ម៉ាណែត ហ៊ានភ្នាល់ដាក់តំណែងជានាយករដ្ឋមន្ត្រី ប្រសិនបើពិតដូចក្រុមមាននិន្នាការប្រឆាំងដែលលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន នៅតាមមូលដ្ឋានភូមិស្រុកនៅតែក្រ គ្មានការអភិវឌ្ឍរីកចម្រើន។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកណាថា កន្លែងនេះក្រទៅៗ ខ្ញុំហ៊ានភ្នាល់ រើសគ្រប់ខេត្តទៅ ឱ្យទៅកន្លែងណាក៏ដោយ ទៅចង្អុលបង្ហាញឱ្យខ្ញុំ ភូមិណាក៏ដោយនៅខេត្តតាកែវឥឡូវនេះ ស្រុកណាក៏ដោយនៅខេត្តតាកែវ ឱ្យមកចង្អុលឱ្យខ្ញុំ បើប្រៀបធៀបពីជំនាន់៨០ មកឥឡូវគ្មានការចម្រើនខ្ញុំគិតថា យើងមិនបាច់ធ្វើនាយករដ្ឋមន្ត្រីទៀតក៏បានដែរ»។
«ប៉ុន្តែបើគិតថា កម្ពុជារីកតែភ្នំពេញ កន្លែងផ្សេងទៀតគ្មានការអភិវឌ្ឍសោះតែម្ដង ភូមិណាគ្មានការអភិវឌ្ឍសោះ ខ្ញុំគិតថា មិនកើតទេ ខ្ញុំមិនជឿទេ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិចំនួន៣ខ្សែ ក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសានេះ សម្ដេចធិបតី បានអះអាងពីការភាពរីកចម្រើនលើគ្រប់វិស័យ និងនៅទូទាំងប្រទេស មិនថាតែទីក្រុង ឬទីជនបទឡើយ។ សម្ដេច បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ កម្ពុជាបានវិវត្តរីកចម្រើនមិនមែនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែ បានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ភូមិស្រុក ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ខណៈជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន ហើយរហូតក៏មានពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះថែមទៀតផង។

បើតាមសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនក្នុងការទិញរថយន្តជាលក្ខណៈគ្រួសារពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងច្រើន ហើយការទិញអចលនទ្រព្យជាលក្ខណៈគ្រួសារ ក៏កើនឡើងផងដែរ។ ការណ៍នេះ សម្ដេច ថា បានឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើនជឿនលឿនរបស់កម្ពុជា ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


