ព័ត៌មានជាតិ
សភាទីម័រថាមិនអាចរកពាក្យអ្វីមកព័ណ៌នាពីអារម្មណ៍ដែលពួកគេទទួលបានពីកម្ពុជាទេ
សមាជិកសភាទីម័រឡេស្ដេពីគណបក្សមានអាសនៈទាំង៥បានឡើងថ្លែងសន្ទរកថាស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន និងថាការជួយពីកម្ពុជាចំពោះទីម័រកន្លងទៅធ្វើឱ្យពួកគេមានភាពកក់ក្ដី រំភើប និងដឹងគុណជានិច្ច។ ពួកគេថាអារម្មណ៍របស់ពួកគេចំពោះកម្ពុជាគឺមិនអាចពិព័ណ៌នាដោយពាក្យបាននោះទេ។

ថ្លែងក្នុងសម័យប្រជុំសភា ទីម័រឡេស្ដេ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សមជិកសភាពីគណបក្សទាំង៥បានលើកឡើងក្នុងន័យរួមថាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅទីម័រឡេស្ដេ នៅពេលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់ពួកគេ និងសង្ឃឺមថាកម្ពុជា-ទីម័រនឹងពូនជ្រុំទំនាក់ទំនងបន្ថែមទៀតទាំងនីតិបញ្ញាត្តិ និងប្រតិបត្តិ។
អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឱ្យអ្នកសារព័ត៌មានដឹងថា៖ «ពួកគេបង្ហាញនូវក្ដីរីករាយនិងស្វាគមន៍ម្ដងហើយម្ដងទៀត ដែលពួកគេមិនដឹងថារកពាក្យអ្វីមកពិព័ណ៌នាចំពោះក្ដីរំភើបក៏ដូចជាការដឹងគុណចំពោះការចូលរួមចំណែកជួយរបស់កម្ពុជាជាពិសេសតួអង្គរបស់សម្ដេចតេជោតែម្ដង»។
ថ្លែងក្នុងវិមានសភាទីម័រឡេស្ដេ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិនៃទំនាក់ទំនងជាមួយប្រទេសទីម័រ និងបទពិសោធន៍របស់កម្ពុជាពេលចូលជាសមាជិកអាស៊ាន ព្រមទាំងគោលដៅ៤សំខាន់ដែលកម្ពុជាព្រមចូលអាស៊ានដោយសារការមិនជ្រែតជ្រែកកិច្ចការផ្ទៃក្នុង កុងសង់ស៊ីស និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងច្រកទ្វារនៅកាឡានុវត្តន៍ភាពការទូត។
ចុងក្រោយសម្ដេចបានរំលេចពីតួនាទីរបស់អាស៊ានដែលមានសក្ដានុពលរបស់អាស៊ានក្នុងស្ថានភាពពិភពលោកបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសទីម័រឡេស្ដពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រធានាធិបតីទីម័រឡេស្ដេលោក ចូហ្សេ រ៉ាមូស ហូតា បានលើកឡើងថា វាគឺជាកិត្តយស និងមោទនភាពបំផុតសម្រាប់ប្រជាជនលោកដែលបានទទួលស្វាគមន៍ឥស្សរជនដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរឱ្យដឹងផងដែរថាទំនាក់ទំនងកម្ពុជានិងប្រទេសទីម័រឡេស្ដេបានបង្កើតឡើងនៅឆ្នាំ២០០២ បន្ទាប់ពីប្រទេសនេះបានប្រកាសឯករាជ្យ។ ចាប់តាំងពីបង្កើតទំនាក់ទំនងកម្ពុជាតែងគាំទ្រជានិច្ចដល់ប្រទេសនេះជាពិសេសលើឆាកអន្តរជាតិ ហើយកម្ពុជាក៏ជាប្រទេសជំរុញខ្លាំងបំផុតមួយឱ្យទីម័រឡេស្ដេក្លាយជាសមាជិកអាស៊ានទៀតផង៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


