Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលស្រុកមួយរបស់ឡាវ​ហាមបុគ្គលិក​រដ្ឋទាំងអស់ទទួលទានគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ

បានផុស

នៅ

ប្រជាជនឡាវបានបង្ហាញការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមក្នុងស្រុក បន្ទាប់ពី​អភិបាលស្រុក សៀងខ (Xiangkho) ខេត្តហ៊ួផាន់ (Houphann) បានចេញសេចក្តីប្រកាសហាមបុគ្គលិក​រដ្ឋទាំងអស់មិនឱ្យទទួលទានគ្រឿងស្រវឹងក្នុងម៉ោងធ្វើការ លើក​លែង​តែ​ក្នុង​ករណីមានពិធីទទួលភ្ញៀវ​គណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋបាលស្រុកប៉ុណ្ណោះ​។

​ទិដ្ឋភាព​​​ជីវភាព​ប្រជាជន​ឡាវ​នៅ​ស្រុកសៀងខ (Xiangkho) ខេត្តហ៊ួផាន់ (Houphann) ​ស្ថិតនៅ​តំបន់​ភ្នំ ជាប់​ព្រមដែន​វៀតណាម។ បណ្តាញសង្គម​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សេចក្តី​​​​​​​ជូន​ដំណឹង​​​ដែលបង្ក​ការ​ភ្ញាក់​ផ្អើល​នេះ ​​បាន​​ព្រមាន​ពីការដាក់ទោស​ ដោយ​លើក​ឡើង​ថា៖‍​«ប្រសិនបើបុគ្គលិក​រដ្ឋណាម្នាក់នៅតែល្មើសបំពាននឹង​ត្រូវ​ទទួល​ទោស»។

សារព័ត៌មានថៃ MGR Online បានរាយការណ៍ដោយដកស្រង់ពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសឡាវថា កាលពីថ្ងៃទី៩ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលស្រុកសៀងខ (Xiangkho) ខេត្តហ៊ួផាន់ (Houphann) ​ប្រទេសឡាវ ​ជាប់​ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសមួយស្តីការហាមបុគ្គលិក​រដ្ឋទាំងអស់មិនឱ្យទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងម៉ោងធ្វើការ។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងមូលដ្ឋាននិងសេចក្តីសម្រេចរបស់អង្គប្រជុំគណៈកម្មាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវរបស់រដ្ឋបាលស្រុកចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ និងចុះហត្ថលេខាដោយអភិបាលស្រុក។ ខ្លឹមសារមួយចំនួននៃសេចក្តីប្រកាសនេះរួមមាន៖

១. បុគ្គលិករដ្ឋទាំងអស់ដូចជា គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងកម្លាំងនគរបាល និងបុគ្គលិកសហគ្រាសរដ្ឋទាំងអស់មិនត្រូវទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងថ្ងៃឬក្នុងម៉ោងធ្វើការ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីវេលាម៉ោង៦ព្រឹក ដល់ម៉ោង៤ល្ងាច។

២. អនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងបានលុះត្រាតែមានពិធីទទួលភ្ញៀវគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋបាលស្រុកទាំងក្នុងស្រុកនិងបរទេស និងក្នុង​ថ្ងៃ​សំខាន់​របស់​បក្ស និងថ្ងៃបុណ្យជាតិប៉ុណ្ណោះ ប៉ុន្តែ​ត្រូវសុំ​ការ​ឯកភាព​ពី​ការិយាល័យ​នយោបាយស្រុក​ជា​មុន។

៣. ប្រសិនបើបុគ្គលិក​រដ្ឋណាម្នាក់នៅតែល្មើសបំពាននឹង​ត្រូវ​ទទួល​ទោស។

៤. សម្រាប់បុគ្គលិករដ្ឋទាំងអស់ដូចជា គ្រូបង្រៀន សមាជិកបក្ស យោធា នគរបាល និងបុគ្គលិកសហគ្រាសរដ្ឋត្រូវតែអនុវត្តតាមសេចក្តីប្រកាសនេះយ៉ាងតឹងរ៉ឹង។

៥. ​ឱ្យគ្រប់ប្រធានអង្គភាពស្ថាប័នទាំងអស់ចំណុះស្រុក អង្គភាពការពារជាតិ ការពារសន្តិសុខ មេបញ្ជាការ​វរ​ការពារ​ព្រំដែន នាយក​សាលា នាយក​សហគ្រាស​រដ្ឋត្រូវអ្នកតាមដានចំពោះបុគ្គលិកក្រោមឱវាទរបស់ខ្លួនក្នុងអង្គភាពស្ថាប័ននីមួយៗយ៉ាងជិតស្និទ្ធ។

៦. សេចក្តីប្រកាសនេះត្រូវបានអនុវត្តន៍សម្រាប់តែក្នុងតំបន់ភូមិសាស្ត្រដែលគ្រប់គ្រងរបស់ស្រុកសៀងខ ខេត្តហ៊ួផាន់ ប៉ុណ្ណោះ និងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់អភិបាលស្រុកនេះតទៅ។

ប្រភពបានបន្តថា បន្ទាប់ពីការចេញផ្សាយសេចក្តីប្រកាសនេះ ត្រូវបានមជ្ឈដ្ឋានប្រជាជននិងបណ្តាញសង្គមឡាវជាច្រើនបានបង្ហាញការសាទរនិងបង្ហាញការរិះគន់ជាច្រើននៅលើបណ្តាញសង្គមអនឡាញឡាវ និងបានចោទជាសំណួរថា តើកាលពីពេលកន្លងទៅមាន​ន័យ​ថា បុគ្គលិករដ្ឋក្នុងស្រុកមួយនេះទទួលទានតែគ្រឿងស្រវឹងក្នុងម៉ោងរដ្ឋបាលមែនទេ?

សូមបញ្ជាក់ថា ភូមិសាស្ត្រស្រុកសៀងខ (Xiangkho) មានទីតាំងស្ថិតនៅតាមជើងភ្នំខ្ពស់នៅភាគខាងជើងនៃខេត្តហ៊ួផាន់ (Houphann)របស់ប្រទេសឡាវ ដែលមានព្រំប្រទល់ដែនជាប់នឹងខេត្ត Son La របស់ប្រទេស​វៀតណាម៕

ដោយភ្នាក់ងារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៦ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម