ព័ត៌មានជាតិ
តួចិន Huang Xiaoming រងការចំអកឡកឡឺយខ្លាំង ចំពោះការវាយអត្ថបទយឺតពេក ក្រោយលេចដំណឹងពីការរៀនថ្នាក់់បណ្ឌិត
ទស្សនិកជនជាច្រើនបានចំអកឡកឡឺយឲ្យតារាសម្ដែងចិន លោក Huang Xiaoming ចំពោះល្បឿនវាយអក្សរដែលប្រើម្រាមដៃចុចមួយៗ និងយឺតជាខ្លាំង ដោយចោទសួរពីជំនាញផ្ទាល់ខ្លួនរបស់តារាប្រុស បន្ទាប់ពីមានព័ត៌មានលេចឮថា លោកបានដាក់ពាក្យចូលរៀនជំនាញ PhD (គឺជាសញ្ញាបត្រសិក្សាកម្រិតខ្ពស់បំផុត ដែលជាធម្មតាផ្តោតលើការស្រាវជ្រាវ និងការបង្កើតចំណេះដឹងថ្មីៗក្នុងវិស័យជាក់លាក់មួយ)។

យោងតាមគេហទំព័រ Znews ទស្សនាវដ្តី World Journal បានរាយការណ៍ថា ជំនាញវាយអក្សររបស់តួឯកចិនបានធ្វើឲ្យមានការព្រួយបារម្ភ ដោយអ្នកខ្លះប៉ាន់ស្មានក្នុងល្បឿនបច្ចុប្បន្នរបស់គាត់ វានឹងចំណាយពេលរហូតដល់១០ឆ្នាំឯណោះ ដើម្បីបញ្ចប់និក្ខេបបទ ១០,០០០ ពាក្យ ដែលត្រូវការសម្រាប់កម្មវិធី PhD នៅលាលា Shanghai Theatre Academy ជាទីកន្លែងដែលគាត់បានដាក់ពាក្យរៀនបន្ថែម។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលតារាប្រុសត្រកូល Huang ត្រូវបានគេរិះគន់ចំពោះជំនាញវាយអត្ថបទរបស់គាត់។ ក្នុងឆ្នាំ ២០១៩ ក្នុងអំឡុងពេលចាក់ផ្សាយខ្សែភាពយន្តមួយក្រោមចំណងជើងថា «The Bravest» ឈុតមួយដែលបង្ហាញពីគាត់វាយអក្សរ នាំឲ្យមានការចំអកពីអ្នកទស្សនាជាច្រើន។
បន្ទាប់ពីការប្រកាសលែងលះពីតារាសម្តែងចិន នាង Angelababy ក្នុងឆ្នាំ ២០២២ ទស្សនិកជនមួយចំនួនត្រូវបានរំឭកពីល្បឿនវាយអក្សរយឺតរបស់គាត់ ដោយនិយាយលេងថា គ្មានអ្វីចម្លែកទេ សេចក្តីប្រកាសលែងលះរបស់គាត់គឺខ្លីណាស់។
ទោបីយ៉ាងណា លោក Huang Xiaoming ធ្លាប់បានសារភាពនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនចេះប្រើកុំព្យូទ័រទេ។ ខ្ញុំអាចវាយបានតែម្រាមដៃមួយៗប៉ុណ្ណោះ។ វាជារឿងគួរឲ្យអស់សំណើចដែលខ្ញុំមិនចេះវាយអក្សរ ប៉ុន្តែវាជាការពិត។ ក្រឡេកមើលទៅក្រោយ វាមិនដល់ថ្នាក់ប៉ះពាល់ដល់ជីវិតរបស់ខ្ញុំទេ»។
មុនពេលត្រូវគេសើចចំអក ពាក្យស្នើសុំរបស់តារាសម្ដែងសម្រាប់កម្មវិធីថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងសិល្បៈ និងការរៀបចំផែនការដំណាក់កាល បានទទួលនូវមតិវិជ្ជមាន ដោយមនុស្សជាច្រើនបានសរសើរការប្តេជ្ញាចិត្តរបស់លោក ក្នុងការបន្តការសិក្សាបន្ថែមទៀត ថ្វីដ្បិតតែលោកឈានដល់អាយុ ៤៨ឆ្នាំក៏ដោយ។
សូមបញ្ចាក់ដែរថា លោក Huang Xiaoming ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន នៅក្នុងតួនាទីសម្ដែងដ៏ពេញនិយមដូចជាជារឿងភាគ «The Return of the Condor Heroes», «Shanghai Bund» និង «Summer’s Desire» ។
ងាកមកកាន់ជីវិតផ្ទាល់ខ្លួនរបស់តារាសម្ដែងរូបនេះ តែងតែក្លាយជាប្រធានបទជាញឹកញាប់នៅលើសារព័ត៌មានធំៗ។ គាត់បានរៀបការជាមួយ តារាស្រី Angela baby ក្នុងឆ្នាំ២០១៥ បន្ទាប់ពីទំនាក់ទំនងរយៈពេល ៥ ឆ្នាំ ប៉ុន្តែពួកគេបានប្រកាសពីការលែងលះនៅខែមករា ឆ្នាំ ២០២២ ។ បន្ទាប់ពីបែកគ្នា លោកបានចាប់ផ្ដើមមានទំនាក់ទំនងជាថ្មី ជាមួយតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើអ៊ីនធឺណិត ដែលវ័យក្មេងឈ្មោះថា Ye Ke ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


