Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ និងផ្គររន្ទះ ខណៈរដូវវស្សាចូលមកដល់

បានផុស

នៅ

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ខណៈ​រដូវវស្សា​បាន​ឈាន​ចូល​មកដល់។

ការ​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គ្រោះ​មហន្តរាយ​នៅ​ដើម​ឆ្នាំ​នេះ​ហាក់​មាន​ការ​កើន​ឡើង​ខ្ពស់ បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​បង្ក​ឱ្យ​មនុស្ស​ស្លាប់-របួស និង​បំផ្លាញ​ផ្ទះ​សម្បែង​យ៉ាង​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម រដូវ​រដូវវស្សា​នៅ​ឆ្នាំនេះ នឹង​ចូល​មកដល់​នៅ​ដើមខែ​ឧសភា​នេះ​ លឿន​ជាង​ឆ្នាំ ​២០២៤ ​កន្លងទៅ។

លោក​បាន​បន្ត​ទៀត​ថា «នៅ​ពេល​រដូវ​វស្សា​ចូល​មកដល់ ​ខ្យល់​កន្ត្រាក់​ ផ្គរ​រន្ទះ​ ក៏​ចាប់ផ្តើម​កើតមាន​ជាមួយគ្នា​ដែរ​។ វា​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ ​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ កើតឡើង​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ដែល​នេះ​ជា​បញ្ហា​ហានិភ័យ​មួយ​ ខណៈ​គ្រោះ​មហន្តរាយ​នៅ​ដើមឆ្នាំ​នេះ​ហាក់​មានការ​កើន​ឡើង​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​»។

លោក​បាន​លើក​របាយការណ៍​មក​បញ្ជាក់​ថា ជាក់ស្តែង​គ្រោះ​មហន្តរាយ​ធម្មជាតិ​រួមមាន​ រន្ទះបាញ់ ខ្យល់​កន្ត្រាក់ និង​អគ្គិភ័យ​ នៅក្នុង​រយៈពេល ​៤​ ខែ ​ឆ្នាំ​ ២០២៥​ នេះ ​បាន​កើតឡើង​ចំនួន​ ៥៥៥ ​លើក បណ្តាលឱ្យ​ប៉ះពាល់​ផ្ទះ​ចំនួន​ ៤ ៣២៦ ​ខ្នង ​ស្លាប់​មនុស្ស​ចំនួន ២៥ នាក់ រងរបួស​ ៥៣​ នាក់ ​និង​ងាប់​គោក្របី​ចំនួន ២១ ក្បាល។ ក្នុងនោះ​ គ្រោះ​រន្ទះបាញ់​បាន​កើតឡើង​ចំនួន​ ៣០ ​បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន​ ៦ ​ខ្នង ​ស្លាប់​មនុស្ស​ ១២ ​នាក់​ របួស​ ១៦​ នាក់ ​និង​ងាប់​គោក្របី​ចំនួន​ ២១ ក្បាល។ តួលេខ​នេះ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៤​ ខែ​ដូចគ្នា ​ឆ្នាំ​ ២០២៤​ កន្លងទៅ ​ឃើញថា ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ខណៈ​ ៤​ ខែ ​ឆ្នាំមុន ​រន្ទះបាញ់​កើតឡើង​ចំនួន​ ៥​ លើក​ បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន ​១ ខ្នង ​ស្លាប់​មនុស្ស​ ៣​ នាក់ ​និង​ងាប់​គោក្របី​ចំនួន ​៣​ ក្បាល​ប៉ុណ្ណោះ។

ចំណែក​គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ៤១៨​ លើក​ នៅ​ទូទាំងប្រទេស បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ៣៦១ ខ្នង តូប​ផ្សារ ២៩ តូប ឃ្លាំងទំនិញ​ចំនួន ១៥ កន្លែង រោងចក្រ​សិប្បកម្ម​ចំនួន ​៨​ កន្លែង អគារ​រដ្ឋបាល ​៨ ​កន្លែង បង្ក​ឱ្យស្លាប់​មនុស្ស​ចំនួន​ ៩ នាក់ និង​របួស​ចំនួន​ ២២ នាក់។ តួលេខ​នេះ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៤ ខែ ដូចគ្នា ឆ្នាំ ២០២៤ កន្លងទៅ ឃើញ​ថា​ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ ៤៩ ខែ ឆ្នាំមុន ​គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ចំនួន ​៣៤៨ លើក នៅ​ទូទាំង​ប្រទេស ​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ​៣៩២ ខ្នង តូប​ផ្សារ ​៤៥ តូប ឃ្លាំងទំនិញ​ចំនួន ​៧ កន្លែង​រោងចក្រ​សិប្បកម្ម​ចំនួន ១៤ កន្លែង អគារ​រដ្ឋបាល ៦ កន្លែង​ បង្ក​ឱ្យស្លាប់​មនុស្ស​ចំនួន​ ១១ នាក់ និង​របួស​ចំនួន ២៧ នាក់។

រីឯ ខ្យល់​កន្ត្រាក់ ​បានកើត​ឡើង​ចំនួន ​១០៧ ​លើក​ បាន​បណ្តាលឱ្យ​រលំ​ផ្ទះ​ចំនួន​ ២៦៧ ​ខ្នង​ផ្ទះ ​របើក​ដំបូល​ចំនួន ​៣ ៦៩២ ​ខ្នង ​សាលារៀន ​២៨​ អគារ​ តូប​ផ្សារ​ ១៤ ​តូប​ អគារ​រដ្ឋបាល ​១២ ​កន្លែង​ ស្លាប់​មនុស្ស​ ៤​ នាក់​ និង​រងរបួស ​១៥ ​នាក់​។ តួលេខ​នេះ​ បើ​ធៀប​ទៅនឹង​ ៤ ​ខែ​ ឆ្នាំ​ ២០២៤ ​កន្លងទៅ ឃើញថា​ មានការ​កើនឡើង ​ខណៈ​ ៤​ ខែ​ ឆ្នាំមុន​ ខ្យល់​កន្ត្រាក់​បានកើត​ឡើង​ចំនួន​ ៤៨ ​លើក​ប៉ុណ្ណោះ ​បណ្តាលឱ្យ​រលំ​ផ្ទះ​ ៧៥ ​ខ្នង​ ផ្ទះ​របើក​ដំបូល​ចំនួន​ ៦១៣ ​ខ្នង​ សាលារៀន ​១២​ អគារ​ តូប​ផ្សារ ​៤ ​តូប ​អគារ​រដ្ឋបាល​ ៣​ កន្លែង ​និង​របួស​មនុស្ស​ ២ ​នាក់​ មិន​មាន​អ្នក​ស្លាប់​ទេ។

លោក​បាន​បន្ថែម​ថា តាមរយៈ​តួលេខ​ ៤ ​ខែ​ ឆ្នាំ​ ២០២៥ ​នេះ​ បង្ហាញឱ្យឃើញថា ​គ្រោះមហន្តរាយ​នៅ​ដើមឆ្នាំ​នេះ​ ហាក់​មានការ​កើនឡើង​ខ្ពស់​។ ដូចនេះ​ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។ ចំណែក​ប្រជាពលរដ្ឋ​ ក៏ត្រូវ​ត្រៀម​ខ្លួន​ផងដែរ​ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ផល​ប៉ះពាល់​ឱ្យ​នៅ​អប្បបរមា។

ក្នុងការ​ឆ្លើយតប​នឹង​ស្ថានភាព​នេះ​ លោក​បាន​បញ្ជាក់ថា ​គណៈកម្មាធិការ​គ្រោះ​មហន្តរាយ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ ក្នុងនោះ​បានធ្វើ​បច្ចុប្បន្នភាព​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ទាំង​ថ្នាក់ជាតិ ​និង​ក្រោម​ជាតិ​ និង​ជំរុញ​ និង​ពង្រឹង​ការផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​ ឱ្យបាន​ដឹង​ ដើម្បីឱ្យ​ពួកគាត់​ត្រៀមខ្លួន​ការពារ​កាត់បន្ថយ​ផលប៉ះពាល់​ឱ្យបាន​ច្រើន​ពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ។ ក្រៅពីនេះ​ កងកម្លាំង​ ក៏បាន​រៀបចំ​រួចរាល់​ហើយ​ដែរ​ ដើម្បី​ត្រៀមខ្លួន​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​នា​រដូវវស្សា​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥៦ វិនាទី មុន

អាជ្ញាធរស្រុកកោះសូទិន ច្រានចោលការផ្សព្វ​ផ្សាយ​ការទន្ទ្រានដីឡូត៍លេខ៨ ដោយនាយប៉ុស្តិ៍នគរបាលឃុំល្វេ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

BYD វ៉ាដាច់ Toyota លើការលក់រថយន្តនៅសិង្ហបុរី

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យ អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ និងផ្គររន្ទះ ខណៈរដូវវស្សាចូលមកដល់

កីឡា៥២ នាទីutes មុន

ក្តៅៗ! R.Madrid បានឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្នើមពីលីគ អង់គ្លេស ម្នាក់

ព័ត៌មានជាតិ៥៤ នាទីutes មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

សុខភាព២២ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក គីម ជុងអ៊ុន ចុះពិនិត្យការហាត់សមប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់សង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

Sokha Hotels

ព័ត៌មានពេញនិយម