ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ បង្ហាញចក្ខុវិស័យពង្រឹងគុណវុឌ្ឍិគ្រូជាប់កិច្ចសន្យាឱ្យខ្លាំងពូកែ
ដើម្បីពង្រឹងគ្រូបង្រៀនពោរពេញដោយសមត្ថភាព លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញចក្ខុវិស័យ បន្តពង្រឹងគុណវុឌ្ឍិគ្រូជាប់កិច្ចសន្យាគ្រប់កម្រិតតាំងពីគ្រូមត្តេយ្យសិក្សា ដល់គ្រូឧត្តមសិក្សា ។

មហិច្ឆតាពង្រឹងគ្រូបង្រៀនជាប់កិច្ចសន្យានេះ ត្រូវបានលើកឡើងនាឱកាស លោកបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការជ្រើសរើសនិងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។ កិច្ចប្រជុំនេះ ក៏ដើម្បីដាក់បង្ហាញនូវរបាយការណ៍ស្តីពី ការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ និងការពិភាក្សាផ្លាស់ប្ដូរយោបល់លើវឌ្ឍនភាពនៃការងារជ្រើសរើសនិងការគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យា។
លោករដ្ឋមន្រ្តី បានលើកឡើងថា នាពេលអនាគត ក្រសួងអប់រំ យុវជន និងកីឡា មានចក្ខុវិស័យ បន្តពង្រឹងគុណវុឌ្ឍិគ្រូជាប់កិច្ចសន្យាសម្រាប់គ្រូមត្តេយ្យសិក្សាត្រូវមានកម្រិតយ៉ាងតិច១២+២ ឬបរិញ្ញាបត្រ+១ រីឯគ្រូបឋមសិក្សាត្រូវមានកម្រិតយ៉ាងតិច ១២+៤ ឬបរិញ្ញាបត្រ+១ ចំណែកគ្រូបឋមភូមិ ត្រូវមានកម្រិតយ៉ាងតិច១២+៤ ឬបរិញ្ញាបត្រ+១ និងគ្រូទុតិយភូមិត្រូវមានកម្រិតបរិញ្ញាបត្រ+២។

ឆ្លៀតក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ថា ចំពោះរយៈពេលវែង ១០ឆ្នាំខាងមុខ គ្រូបង្រៀនជាប់កិច្ចសន្យាត្រូវមានកម្រិតបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដោយប្រើរូបមន្ត ១២+៤ ឬបរិញ្ញាបត្រ+១ ជាការបណ្ដុះបណ្ដាលឱ្យមានអាជ្ញាបណ្ណ។ លោកបញ្ជាក់ថា៖«ការបណ្ដុះបណ្ដាលត្រូវផ្ដោតទៅលើវិធីសាស្ត្របង្រៀន ការគ្រប់គ្រងថ្នាក់រៀន និងចិត្តគរុកោសល្យ ទាំងគ្រូបង្រៀនកិច្ចសន្យាក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ»។
ជាមួយគ្នានេះ លោកបានណែនាំឱ្យ រៀបចំជាគោលការណ៍ក្នុងការជ្រើសរើសគ្រូបង្រៀនកិច្ចសន្យាទៅតាមកម្រិតសញ្ញាបត្រ ការវាយតម្លៃ និងគុណវុឌ្ឍិ ដោយរៀបជាស្ដង់ដារួមមួយ, ការរៀបចំឱ្យប្រឡងដោយផ្ដោតលើអំណានដំបូង គណិតដំបូង ការគ្រប់គ្រងថ្នាក់រៀន និងចិត្តគរុកោសល្យ , រៀបចំបណ្ដុះបណ្ដាលទាំងផ្ទាល់និងអនឡាញ ដោយផ្ដល់ជាក្រេឌីត ដើម្បីបំពេញគុណវុឌ្ឍិឈានទៅបរិញ្ញាបត្រ។
រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់អាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀន និងប្រកបដោយគុណភាព ព្រមទាំងកៀរគរផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន។ ដើម្បីលើកទឹកចិត្ត និងយកចិត្តទុកដាក់លើកិច្ចការដ៏មានសារៈសំខាន់នេះ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ ឱ្យបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍិគ្រូបង្រៀនចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ឱ្យឆ្លើយតបទៅនឹងការអប់រំសតវត្សរ៍ទី២១ និងការរីកចំរើនបច្ចេកវិជ្ជាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្តង់ដាសាលាគរុកោសល្យគំរូ»។

សូមជម្រាបថា គ្រូបង្រៀនជាប់កិច្ចសន្យា សំដៅដល់គ្រូបង្រៀនមិនមែនជាគ្រូក្របខណ្ឌ ដែលត្រូវបានជ្រើសរើសក្នុងចំណោមគ្រូបង្រៀនចូលនិវត្តន៍ យុវជន និងជនពិការដែលមានទីលំនៅក្នុងមូលដ្ឋានដែលខ្វះគ្រូ ឬ មូលដ្ឋានក្បែរនោះនៅក្បែរនោះ ឱ្យបង្រៀននៅកម្រិតថ្នាក់ណាមួយនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈដែលខ្វះគ្រូក្របខណ្ឌ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


