ព័ត៌មានជាតិ
សម្ដេចធិបតី លុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថប៉ៃលិនចេញពីក្របខណ្ឌ ក្រោយឈ្លោះជាមួយអ្នករត់តាក់ស៊ី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លុបឈ្មោះមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន លោក ស ប៊ុនសឿង ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ក្រោយបុគ្គលនេះមានជម្លោះជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ឈ្មោះ ហួ ទ្រី។

តាមអនុក្រឹត្យ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់ប្រមុខរាជរដ្ឋាភិបាល មាត្រា១ សម្រេចដូច្នេះ៖«ត្រូវបានលុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះវរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខ១៩៧៣៩២ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន។ »។
សូមរម្លឹកថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បុរសអ្នករត់តាក់ ឈ្មោះ ហួ ទ្រី ចោទប្រកាន់ថា លោក ស ប៊ុនសឿង ជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន នាំកូនទៅចាប់ក្របួចខ្លួននៅផ្សារព្រំ ព្រោះតែរឿងលុយ២ម៉ឺនរៀល។

លោក ហួ ទ្រី បានអះអាងឱ្យដឹងថា លោក ស ប៊ុនសឿង បានជួលឱ្យលោកដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ៦០០០០រៀល តែគាត់ប្រកែកថាយក ៨០០០០រៀល ទើបលោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះតែម្ដង។
ក្រោយកើតមានការចោទប្រកាន់នេះ នៅចុងខែមិថុនា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសំណើទៅអគ្គបញ្ញការដ្ឋាន នៃកងយោធពលខេមរភូមិន្ទឱ្យផ្អាកមុខតំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
កាលណោះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា «មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ ដោយប្រកាសក្រសួងការពារជាតិ»៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


