ព័ត៌មានជាតិ
អាជ្ញាធរសម្រេចបិទ ភោជនីយដ្ឋាននិងហាងកាហ្វេ ផាកកាហ្វេ( Park Cafe) នៅទឹកល្អក់ទី១ ក្រោយពីរកឃើញមានកូវីដ-១៩
ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បានសម្រេចធ្វើការបិទភោជនីយដ្ឋាននិងហាងកាហ្វេ ផាកកាហ្វេ( Park Cafe) មួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧០១និង៧០៣ តាមបណ្ដោយផ្លូវ ១២៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោយពីបានពិនិត្យនិងរកឃើញថា ទីតាំងខាងលើមានអ្នកវិជ្ជមានកូវីដ-១៩។

ការសម្រេចទីតាំងខាងលើនេះ បានធ្វើឡើងកាចលពីរសៀលថ្ងៃទី៣០ ខែមីនានេះ ក្រោយពីមានការឯកភាពពីលោកហុក សុខុម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលជាអ្នកគ្រប់គ្រងហាងខាងលើ។

មន្ត្រីសង្កាត់ដែលបានចុះអនុវត្តកិច្ចការខាងលើបានឲ្យដឹងថា ទីតាំងខាងលើមាន អ្នកវិជ្ជមាន covid-19 ចូលមកទទួលទាន កាលពីថ្ងៃទី ១៧ខែមីនាឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមិនាឆ្នាំ២០២១ សាម៉ីខ្លួនសង្ស័យមានបញ្ហាសុខភាព មិនស្រួលខ្លួនក៏បានទៅពិនិត្យយកសំណាងនៅថ្ងៃទី២៤ ខែមិនាឆ្នាំ ២០២១ ហើយជាលទ្ធផលនៅថ្ងៃទី២៥ ខែមិនា ទើបដឹងថាមានវិជ្ជមានកូវីដ-១៩ ។ នៅថ្ងៃទី២៩មិនា២០២១ ទើបបានទទួលព័ត៌មាន ជាសាធារណៈថា ទីតាំងខាងលើមាន មានអ្នកផ្ទុកកូវីដ-១៩ មកទទួលទាន។

ម្ចាស់ទីតាំងបានយល់ព្រមបិទទីតាំងខាងលើចាប់ពីថ្ងៃនេះតទៅ ដោយបានចងខ្សែ មិនទទួលភ្ញៀវនិងមានលាយលក្ខណ៍អក្សរ ដាក់បំរាមទីតាំងខាងលើ ជាទីតាំងចត្តាឡីស័កហាមចេញចូលរហូតមានការណែនាំថ្មី៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


