ព័ត៌មានជាតិ
លោក សាយ សំអាល់៖ យើងត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានអង្គរឲ្យមានភាពល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរ
នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២៥ ខេត្តសៀមរាប មានបើកកិច្ចផ្សព្វផ្សាយ ស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងបញ្ជាក់ថា ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយ កម្មនិងសំណង់ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ គឺសំដៅស្វែងរកការឯកភាពគ្នា ការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និង លើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឲ្យភ្ញៀវទេសចរមកទស្សនាកម្សាន្តនិងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា។ លោកបានបន្តថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅកម្ពុជាភាគច្រើន គឺចង់មកទស្សនាប្រាសាទអង្គរវត្ត ដូចនេះយើងត្រូវគិតគូរការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បែបណាឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋមានភាពស្អាត មានរបៀប មានសណ្ដាប់ធ្នាប់ កន្លែងលក់ដូររបស់ពួកគាត់ស្អាត និងមានអនាម័យប្រកបដោយផាសុខភាព ។ ក្នុងពេលភ្ញៀវទេសចរបានមកដល់មានអារម្មណ៍ស្រស់ស្រាយ ដែលជាចំណែកទាក់ទាញភ្ញៀវទេសចរឲ្យមកកាន់តែច្រើនជាងនេះ ។

លោកបន្ថែមទៀតថា នៅរសៀលថ្ងៃនេះ យើងជួបអ្នកអនុវត្តច្បាប់ និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ហើយជាបន្ទាប់យើង និងជួបជាមួយប្រជាពលរដ្ឋចំនួន១១៤ភូមិនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីចង់បានការឯកភាពគ្នា ជាការពិគ្រោះយោបល់ក្នុងការប្រមូលធាតុចូល ដើម្បីជាការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់អង្គរ ហើយនឹងបង្ហាញថា ភូមិនិមួយៗអាចធ្វើអ្វីបានខ្លះ មិនអាចធ្វើអ្វីបានខ្លះ ។ លោកក៏បានបញ្ជាក់ថា នេះជាជំហានថ្មីមួយទៀត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និង រដ្ឋបាលខេត្តសៀមរាប ក្នុងការស្វែងរកការឯកភាពគ្នា ទាំងស្មារតី និងគោលការណ៍រួម លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដោយធ្វើការពិនិត្យឡើងវិញនូវរបៀបរបបការងារ លិខិតបទដ្ឋានគតិយុត្តិ របៀបរបបរស់នៅរបស់ពលរដ្ឋក្នុងតំបន់ការពារបេតិកភណ្ឌ ឲ្យមានការយល់គ្នាកាន់តែច្រើនជាងមុន រវាងប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្របទៅតាមកិច្ចការបេតិកភណ្ឌ និងជាមួយអន្តរជាតិ ក្នុងស្មារតីការពារនិងអភិរក្សមរតកដូនតា និងលើកស្ទួយជីវភាពអ្នកស្រុកអង្គរ ឲ្យស្របទៅតាមប្រសាសន៍សម្តេចធិបតី លើការរៀបចំផ្ទះសំបែងឲ្យរៀបរយ និង ពង្រឹងខឿនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមក៏បានលើកផងដែរថា ការរៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និង ការគ្រប់គ្រងនគរូបនីយកម្មនិងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិក ភណ្ឌពិភពលោកអង្គរ នៅខេត្តសៀមរាប ធ្វើជាគំរូ សម្រាប់យកទៅអនុវត្តបន្ត នៅខេត្តព្រះវិហារផងដែរ ៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ