Connect with us

ព័ត៌មានជាតិ

ចំពោះចំណាត់ការឆ្លើយតបរបស់ រាជរដ្ឋាភិបាលកម្ពុជា លើការគំរាមផ្សេងៗ របស់ថៃ ពលរដ្ឋគាំទ្រពេញទំហឹង

បានផុស

នៅ

ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់​ការ​ឆ្លើយតប​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការ​គំរាម​ផ្សេងៗ របស់​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ នេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ជាតិ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង សម្តេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការ​ឆ្លើយតប​ទៅកាន់​ភាគី​ថៃ ដោយ​រាជរដ្ឋាភិបាល​មិន​បន្ត​ការ​ទិញ​បណ្ដាញ​អគ្គិសនី , បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ និង អ៊ីនធឺណិត​ថៃ , បញ្ឈប់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ថៃ​លើ​កញ្ចក់​ទូរទស្សន៍ , រួម​ជាមួយ​ការ​មិន​បន្ត​នាំចូល​ទំនិញ​ថៃ​មកកាន់​កម្ពុជា​ផង​ដែរ ក្រោយ​ថៃ​បាន​យក​ចំណុច​ផ្សេងៗ​ ជាច្រើន​ មក​គំរាម​កម្ពុជា បន្ទាប់ពី​កើត​មាន​បញ្ហា​ជម្លោះព្រំដែន​រួចមក។

ប្រជាពលរដ្ឋ បាន​បង្ហាញ​ការ​គាំទ្រ និង​លើក​ឡើង​ថា កម្ពុជា ជា​ប្រទេស​ដែល​បាន​តស៊ូ​ក្រោក​ចេញពី​សង្គ្រាម និង​បាន​ខិតខំ​កសាង​ខ្លួន​រហូត​ក្លាយ​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ខ្លាំងក្លា​ផង​ដែរ។ ដូច្នេះ​ហើយ ប្រទេស​កម្ពុជា មិន​ត្រូវការ​ជាតិ​សាសន៍ ឬ​ប្រទេស​ទាំងឡាយ​ណា​ ដែល​យក​ចំណុច​ផ្សេងៗ មក​គំរាម​កម្ពុជា​នោះ​ឡើយ ពិសេស​ប្រទេស​ថៃ។

ប្រជាពលរដ្ឋ លើក​ឡើង​ទៀត​ថា បច្ចុប្បន្ន​ កម្ពុជា មិន​បាន​ពឹងផ្អែក​លើ​ប្រទេស​ជិតខាង​ទាំងស្រុង​នោះ​ទេ គឺ​អាច​បង្កើន ផ្គត់ផ្គង់ សម្រាប់​ប្រទេស​ខ្លួនឯង ដោយ​ឯកឯង​បាន ទាំង​វិស័យ​កសិកម្ម ផលិត​ផល ទំនិញ​ប្រើប្រាស់​ផ្សេងៗ។ បន្ថែម​ទៀត​នោះ កម្ពុជា មាន​ភាព​ចាស់ទុំ មិន​បំពាន​អ្នកណា​ឡើយ តែ​បើ​គេ​បំពាន​ឈ្លានពាន យើង​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ចំណាត់​ការ​ដ៏​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ធ្វើឡើង​ក្រោយ​ប្រទេស​ថៃ បាន​បន្ត​រុករាន​មក​កម្ពុជា ដោយ​រក​ចំណុច​ផ្សេងៗ ជាច្រើន និង​ជា​បន្តបន្ទាប់ តាំងពី​ការ​កើត​មាន​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន​ប្រទេស​ទាំង ២ កាលពី​ចុង​ខែ​ឧសភា​ រួចមក។ ក្នុង​នោះ ភាគី​ថៃ មិន​បាន​ងាក​មក​រក​ដំណោះស្រាយ ឬ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​កម្ពុជា​នោះ​ឡើយ ផ្ទុយទៅវិញ ថៃ​បាន​បន្ត​ពង្រីក​បញ្ហា​ឱ្យ​កាន់តែ​ធំ​ឡើងៗ ដែល​ជា​ផ្នែក នៃ​ការ​ធ្វើ​ឱ្យ​កិច្ចសហការ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ កាន់តែ​តានតឹង៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម