Connect with us

ព័ត៌មានជាតិ

ចប់​សប្តាហ៍ទី២ ប្រេស៊ីល ឈរ​លើ​កំពូល​តារាង​បាល់ទះ​ពិភព​លោក Men’s Volleyball Nations League

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ ប្រេស៊ីល បានក្លាយ​ជា​ក្រុម​តែ​មួយ​គត់​ដែល​ចាញ់​តែ​​១​គត់ ក្នុង​ចំណោម ៨ ប្រកួត លីគ​បាល់ទះ​ជើង​ឯក​ជាតិ​ពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ​២០២៥ ដែល​បាន​បញ្ចប់​សប្តាហ៍​ទី​២។

ប្រេស៊ីល បន្តភាព​ខ្លាំង​ដោយ​បាន​ឈ្នះ​ ៧ ប្រកួត និង​ចាញ់ ១ ប្រកួត រក​បាន ២០ពិន្ទុ ឈរ​លើ​កំពូល​តារាង។ កាល​ពី​សប្តាហ៍​ទី១ ពួក​គេ​បានឈ្នះ អ៉ីរ៉ង់ ៣-០, ចាញ់ គុយបា ២-៣, ឈ្នះ អ៊ុយក្រែន ៣-២, និង ឈ្នះ​ ស្លូវេនី ៣-០ ហើយ​នៅ​សប្តាហ៍​ទី​២ ឈ្នះកាណាដា ៣-០, ឈ្នះ ចិន ៣-០, ឈ្នះ អ៉ីតាលី ៣-២ និង ឈ្នះ ប៉ូឡូញ ៣-១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះ ក្រុមប៉ូឡូញ ឈ្នះ ៦ និង​ចាញ់ ២ ឈរ​លេខ​២ ហើយ​ក្រុម​អ៉ីតាលី ឈ្នះ ៦-២ ឈរ​លេខ​៣ ហើយ​ជប៉ុនឈរលេខ​ ៤ ពី​ការ​ឈ្នះ ៥ និង​ចាញ់ ៣។ ៣​ក្រុម​ផ្សេង​ទៀត​គឺ បារាំង អ៊ុយក្រែន និង​អាហ្សង់ទីន ក៏​ឈ្នះ ៥​ និង​ចាញ់ ៣ ដូច​គ្នា។

ចំពោះ​ ចិន ដែល​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ស្ថិត​នៅ​លេខ​ ១៥ តាម​រយៈ​ការ​ឈ្នះ ២ ប្រកួត និង​ចាញ់ ​៦ ប្រកួត ប៉ុន្តែ​នឹង​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ខណៈ​ក្រុម​​ផ្សេង​ទៀត​ទាល់​តែ​ឈរ​ពី​លេខ ១ ដល់ លេខ ៧ ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ត​ទៀត​បាន។

ទោះបី​ជា​យ៉ាង​ណា ការ​ប្រកួត​នៅ​សល់​ចំនួន​៤​ លើក​ទៀត ក្នុង​សប្តាហ៍​ទី​៣ ដែល​ជា​សប្តាហ៍​ទី​៣ ចាប់​ពី​ថ្ងៃទី១៦ ដល់ ទី ២០ ខែ​កក្កដា​ទើប​ចប់​វគ្គ​សន្សំពិន្ទុ៕

ក្រុម​ប្រេស៊ីល
ក្រុម​ប៉ូឡូញ
ក្រុម​អ៉ីតាលី
ក្រុម​ជប៉ុន
ក្រុម​បារាំង
ក្រុម​អ៊ុយក្រែន
ក្រុម​អាហ្សង់ទីន
ក្រុម​អាល្លឺម៉ង់
ក្រុម​គុយបា
ក្រុម​អ៉ីរ៉ង់
ក្រុមប៊ុលហ្គារី
ក្រុម​ស្លូវេនី
ក្រុម​អាមេរិក
ក្រុម​តួកគី

អត្ថបទ៖ វីរបុត្រ
Photo by Volleyballworld

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម