ព័ត៌មានជាតិ
លោក ទៀ សីហា ស្នើថ្នាក់ដឹកនាំខេត្តសៀមរាប រៀបចំសោភ័ណភាពក្រុងបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានស្នើដល់ថ្នាក់ដឹកនាំខេត្តសៀមរាប ឱ្យគិតគូរបន្ថែមទៀតចំពោះការរៀបចំសោភ័ណភាពក្រុង ដើម្បីទាក់ទាញភ្ញៀវទេសចេរមកទស្សនាខេត្តសៀមរាប ក្នុងរដូវកាលទេសភាសបៃតង(Green Sesion)។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីហាត់ការ បុគ្គលិក និងបងប្អូនក្រុមការងារសម្អាតបរិស្ថានរបស់សាលាខេត្តសៀមរាប ដើម្បីជាការនឹករលឹកកាលដែល ឯកឧត្តមធ្លាប់ដឹកនាំនាពេលកន្លងមក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។
បន្ថែមពីនេះ លោកឧបនាយរដ្ឋមន្ត្រី ក៏បានស្នើឱ្យខេត្ត ត្រូវបន្តគិតគូរលើការងាររៀបចំ ថែទាំ សម្អាតសួនច្បារនៃគម្រោង ៣៨ខ្សែ ភ្លើងបំភ្លឺតាមដងផ្លូវជាតិបន្ថែមទៀត ដើម្បីសុវត្ថិភាពសាធារណៈ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសភ្ញៀវទេសចរ។

ក្នុងឱកាសនោះដែរ លោក ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់រដ្ឋបាលខេត្តសៀមរាប ដែលតែងតែសហការគ្នាយ៉ាងស្អិតរមួត ដែលធ្វើឱ្យកិច្ចការតូច ធំរបស់រដ្ឋបាលខេត្តបានជោគជ័យ៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


