ព័ត៌មានជាតិ
UNFPA ថាភាពជោគជ័យនៃផែនការអភិវឌ្ឍន៍កម្ពុជាក្លាយជាគំរូក្នុងពិភពលោក
តំណាងប្រចាំប្រទេសនៃអង្គការ UNFPA ថារាល់ពេលលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជាលើផែនការសកម្មភាពស្ដីពីប្រជាជន និងការអភិវឌ្ឍន៍បានទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិយ៉ាងខ្លាំង និងបានចាត់ទុកកម្ពុជាគឺជាប្រទេសគំរូមួយផងដែរ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាសភាស្ដីពី «ការឈ្វេងយល់ពីក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា២០២៤-២០៣០» នៅសាលសន្នីសិទសភា ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ តំណាងប្រចាំប្រទេសនៃអង្គការ UNFPA កញ្ញា Sandra Bernklau បានលើកឡើងថាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការផែនការសកម្មភាពស្ដីពីប្រជាជន និងការអភិវឌ្ឍន៍ បានទាក់ទាញចំណាប់អារម្មណ៍របស់អន្តរជាតិជាខ្លាំងព្រោះកម្ពុជាបានក្លាយជាគំរូជោគជ័យមួយក្នុងតំបន់និងពិភពលោក។
កញ្ញា Sandra Bernklau ៖ «ពេលដែលកម្ពុជានិយាយពីប្រជាជន និងការអភិវឌ្ឍន៍ គ្រប់គ្នាតែងតែស្ដាប់។ ហើយអ្វីទាំងនេះនឹងមិនអាចទៅរួចទេបើសិនជាគ្មានយើងដែលនៅទីនេះ សមាជិកសភា ព្រឹទ្ធសភា សមាជិកនៃគណៈកម្មការពិសេស។ សមាជិកសភា និងព្រឹទ្ធសភាដែលជាសំឡេងរបស់ប្រជាជនបានបង្ហាញការប្ដេជ្ញាចិត្តក្នុងផែនការយុទ្ធសាស្ត្រជាតិជាអាទិភាព ត្រួតពិនិត្យរដ្ឋ និងច្បាប់»។

កម្ពុជាបានកាត់បន្ថយអត្រាមរណភាពមាតាពី៤៣៧នាក់ក្នុងឆ្នាំ២០០០ មកនៅត្រឹម ១៥៤នាក់ក្នុងឆ្នាំ២០២២ ក្រៅពីនេះក៏មានការរីកចម្រើននៃការបញ្ជ្រាបយេនឌ័រ ផ្ដល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រីចូលរួមក្នុងតួនាទីនយោបាយ សេដ្ឋកិច្ច សង្គមផងដែរ។ ដោយឡែកក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០៣០ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាសម្រេចឱ្យបាននូវសូន្យបី ដែលរួមមានការបញ្ចប់តម្រូវការដែលមិនបានឆ្លើយតបអំពីព័ត៌មាននិងសេវាផែនការគ្រួសារ ការបញ្ចប់មរណភាពមាតាដែលអាចបង្ការបាន និងបញ្ចប់អំពើហិង្សារទាក់ទងនឹងយេនឌ័រ។
រដ្ឋមន្ត្រីផែនការលោក ប៊ិន ត្រឈៃ បានថ្លែងថាថ្វីត្បិតតែភាពជាអ្នកដឹកនាំកម្ពុជាកំពុងត្រូវបានគេទទួលស្គាល់ ប៉ុន្ដែអន្តរជាតិក៏កំពុងចាំមើលលទ្ធផលដែរ ដោយលោកជំរុញឱ្យមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា ដើម្បីឱ្យផែនការយុទ្ធសាស្ត្រជាតិទទួលលទ្ធផលបានជោគជ័យបន្ថែមទៀត។
លោកថា៖ «យើងត្រូវការសមាជិករដ្ឋសភា និងព្រឹទ្ធសភាដែលយល់ដឹងច្បាស់ពីបញ្ហាប្រជាសាស្ត្រដែលកំពុងកើតមាន ដែលមានសិទ្ធិអំណាចថ្លែងអំពីបញ្ហាប្រជាជននិងអភិវឌ្ឍន៍ និងគាំទ្រការកៀរគរធនធានជាតិដើម្បីប្រែក្លាយគោលដៅទាំងនេះឱ្យក្លាយជាការពិត»។

ថ្លែងក្នុងសន្នីសិទនេះផងដែរ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថាគោលនយោបាយប្រជាជន និងការអភិវឌ្ឍន៍គឺជាកិច្ចការពហុវិស័យ និងគ្រប់កម្រិត។ ការប្ដេជ្ញាចិត្តតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ តែត្រូវធ្វើយ៉ាងណាឱ្យក្លាយជាសកម្មភាពជាក់ស្ដែង។
សម្ដេចថា៖ «ខ្ញុំសូមសង្កត់ធ្ងន់ផងដែរថា គោលនយោបាយ ប្រជាជន និងការអភិវឌ្ឍ គឺជាការងារអទិភាពជាតិ ដែលយើងត្រូវយកចិត្តទុកដាក់គិតគូរឱ្យបានគ្រប់ជ្រុងជ្រោយនៃទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ នយោបាយ»។
សម្ដេចបានស្នើដល់គណៈកម្មការនានារបស់សភាបន្តបំពេញតួនាទីតាមដាន ត្រួតពិនិត្យច្បាប់ និងគោលនយោបាយឱ្យបានខ្ជាប់ខ្ជួន លើកទឹកចិត្តដល់ក្រសួងផែនការ និងគណៈកម្មាធិការពិសេសយកចិត្តទុកដាក់ប្រមូលទិន្នន័យ និងធ្វើបច្ចុប្បន្នភាពស្ថិតិប្រជាជនជាប្រចាំ លើកកម្ពស់កិច្ចសន្ទនាសហប្រតិបត្តិការអន្តរវិស័យ ធានាពីយុតិ្តធម៌សង្គម ជំរុញយុទ្ធនាការពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង និងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសប្បនិមិ្មតដើម្បីពង្រឹងវិស័យសុខាភិបាល ការថែទាំ និងលើកកម្ពស់ខុសភាព និងសុខុមាលភាពមនុស្សចាស់ជរា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
លើកទី១ ដែលកងទ័ពថៃបារម្ភការផ្សព្វផ្សាយរបស់សារព័ត៌មានថៃអាចប៉ះពាល់ដល់ការចរចា JBC