ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ជួសជុលផ្លូវសំបុកមាន់នៅសង្កាត់ច្រាំងចំរេះទី ២ សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ
កាលពីរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះត្រួតពិនិត្យការជួសជុលផ្លូវសំបុកមាន់ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី ២ ដែលមានសារៈសំខាន់ក្នុងការបង្កើនភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយកត្តាផ្លូវថ្នល់។

ការចុះពិនិត្យនេះដឹកនាំដោយ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវ លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ។ ខណៈពេលចុះពិនិត្យវឌ្ឍនភាពការងារជួសជុលផ្លូវសំបុកមាន់នេះ លោកអភិបាលរងខណ្ឌ ក៏បានបញ្ជាក់ និងរំលឹកដល់ក្រុមការងារ អ្នកសាងសង់ និងអ្នកទទួលការងារ ជៀសវាងការធ្វើការងារដោយប្រហែស ត្រូវយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស និងគុណភាព ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងក្រោយពេលបញ្ចប់គម្រោង។

លោកអភិបាលរង ក៏បានបន្ថែមថា គម្រោងជួសជុលផ្លូវនេះ គឺជាផ្នែកមួយ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរស់នៅក្នុងតំបន់ សំខាន់លើបញ្ហាផ្លូវខូច ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ អាជ្ញាធរខណ្ឌឫស្សីកែវ នឹងបន្តតាមដាន និងជួសជុល ផ្លូវដែលរងការខូចខាតជាបន្តបន្ទាប់ទៀត ដើម្បីជួយជំរុញការអភិវឌ្ឍក្នុងតំបន់ឲ្យមានភាពរីកចម្រើន និងប្រកបដោយសុវត្ថិភាព៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


