ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០២ បន្ទាប់ពីបំរាមគោរចចាប់ផ្ដើមអនុវត្តន៍នៅយប់នេះ
ភ្នំពេញ ៖ នៅក្នុងរាត្រីថ្ងៃទី០២ខែមេសានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យនៅតាមទីតាំងរបស់គណៈបញ្ជាការឯកភាពខណ្ឌនីមួយៗ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីធ្វើការនាំណែអោយអាជ្ញាធរនិងកងកម្លាំងទាំងអស់ អនុវត្តការងារអោយមានប្រសិទ្ធភាពនូវបំរាមគោរចរ ដែលបាននិងកំពុងអនុវត្តន៍ នៅយប់នេះ។

បំរាមគោរចរ បានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ខែមេសាឆ្នាំ២០២១ ដោយមានរយៈពេលសប្តាហ៍ ចាប់ផ្ដើមពីម៉ោង៨យប់រហូតដល់ម៉ោង៥ភ្លឺ។

នៅក្នុងឱកាសនៃការចុះត្រួតពិនិត្យគោលដៅនាគបាញ់ទឹកក្នុងខណ្ឌដូនពេញ នៅម៉ោងប្រមាណជាង ០៨ នៃរាត្រីថ្ងៃទី០២ មេសានេះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌដូនពេញនិងកម្លាំងចម្រុះចំណុះឲ្យគណៈបញ្ជាការខណ្ឌ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាប្រជាពលរដ្ឋដែលមកពីបំពេញការងារក្នុងគោលបំណងទៅផ្ទះវិញ សូមឲ្យពួកគាត់បង្ហាញ កាតសំគាល់ខ្លួនដែលចេញដោយក្រុមហ៊ុន រួចអោយពួកគាត់ទៅចុះ។

ក្រោយពីពិនិត្យនៅទីតាំងខាងលើរួច លោកឃួង ស្រេងក៏បានបន្តចុះទៅត្រួតពិនិត្យនៅគោលដៅនៃខណ្ឌឫស្សីកែវបន្តទៀត និងបន្តទៅគោលដៅផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង៩០ភាគរយហើយបានអនុវត្តទៅតាមបំរាមគោរចរនេះ៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


