ព័ត៌មានជាតិ
សមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីល្បែងស៊ីសងនិងក្មេងទំនើង
រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់នៅ៤ទីតាំង ដោយឃាត់ខ្លួនបាន២២នាក់។

តាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមអ្នកងប់ល្បែងទាំងនោះ គឺ៤នាក់ ត្រូវសមត្ថកិច្ចអនុវត្តវិការរដ្ឋបាល ដោយអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ ប៉ុន្តែ១៨នាក់ទៀតបានបញ្ជូនទៅតុលាការ។
រយៈពេលដូចគ្នានេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បានបន្តបង្រ្កាបករណីក្រុមក្មេងទំនើងជិត១០ករណីផងដែរ ដោយបានឃាត់ខ្លួនមនុស្សជាង១០នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមវិធានការច្បាប់ដោយចាប់បញ្ជូនក្រុមក្មេងទំនើងទាំងអស់នោះទៅតុលាការ។

ករណីក្មេងទំនើង និងល្បែងស៊ីងសងខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបបាននោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពត តាកែវ ពោធិ៍សាត់ និងខេត្តត្បូងឃ្មុំ។ លទ្ធផលនេះបញ្ជាក់ច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយអាជ្ញាធរ និងកម្លាំងនគរបាលមានសមត្ថកិច្ចនៅតែបន្តបង្ក្រាបដោយគ្មានដកដៃគ្រប់បទល្មើសក្នុងសង្គម ទាំងបទល្មើសល្បែងស៊ីសងខុសច្បាប់ និងក្មេងទំនើង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


