ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បើកការដ្ឋានស្ថាបនាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ-សង្កាត់ ឆ្នាំ ២០២៥
កាលពីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅមូលដ្ឋានសង្កាត់ឫស្សីកែវ រដ្ឋបាលខណ្ឌឫស្សីកែវ បានបើកការដ្ឋានស្ថាបនាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ និងសង្កាត់ ឆ្នាំ ២០២៥ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។

ពិធីបើកការដ្ឋាននេះមានការចូលរួមពី លោក-លោកស្រី ប្រធាន និងអនុប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុរដ្ឋបាលខណ្ឌ លោក-លោកស្រី ចៅសង្កាត់ និងចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ តំណាងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ១២០ នាក់។

លោកអភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ ២០២៥ ៖ ១.ជួសជុល និងដាក់ប្រព័ន្ធលូ ផ្លូវលេខ ៩៣ (អតីតផ្លូវរថភ្លើង) ខាងកើត ទំហំមុខកាត់ ០.៨០ ម៉ែត្រ ប្រវែង ៨៤០ ម៉ែត្រ ចាប់ពីកែងផ្លូវសាលាយោធា ដល់ផ្លូវមុខផ្ទះលក់មាស ហោ ស៊ីងជីង ក្នុងភូមិបឹងសាឡាង និងភូមិសាមគ្គី សង្កាត់ឫស្សីកែវ។ ២.ស្ថាបនាប្រព័ន្ធលូ ទំហំមុខកាត់ ០.៨០ ម៉ែត្រ សរុបប្រវែង ១,៣៩២ ម៉ែត្រ រួមមាន ៖ ក្រុមទី ១ និងក្រុមទី ២ ប្រវែង ៦២៥ ម៉ែត្រ និង ក្រុមទី ៦ និងក្រុមទី ៧ ប្រវែង ៧៦៧ ម៉ែត្រ ក្នុងភូមិឃ្លាំងសាំង។


គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០២៥ (ថវិកាសរុប ៣៩២,៦២២,០០០ រៀល) ៖ ១.ជួសជុលផ្លូវចាក់បេតុង គ្មានសរសៃដែក ប្រវែង ៦១៤ ម៉ែត្រ ទទឹង ២,៨៥ ម៉ែត្រ ស្ថិតនៅភូមិមិត្តភាព ចំណាយថវិកា ៩០,៨៧២,០០០ រៀល។ ២.ជួសជុលផ្លូវបេតុងអាមេ ប្រវែង ៨៥០ ម៉ែត្រ ទទឹង ៥,៩២ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ស្ថិតនៅភូមិមិត្តភាព ភូមិបឹងសាឡាង និងភូមិឃ្លាំងសាំង ចំណាយថវិកា ៣០១,៧៥០,០០០ រៀល។


សូមបញ្ជាក់ថា ពិធីនេះគឺជាផ្នែកមួយ នៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង និងសង្កាត់-ខណ្ឌ ដោយស្របតាមការណែនាំ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពី លោកអភិបាលរាជធានីភ្នំពេញ។ ការអនុវត្តគម្រោងនានាមានគោលបំណងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការប្រកបអាជីវកម្ម៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


