ព័ត៌មានជាតិ
រដ្ឋបាលក្រុងបាវិត ទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ពីឯកឧត្តម លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត
ស្វាយរៀង ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន បាន ប្រគល់ ជូន រដ្ឋបាល ក្រុងបាវិត ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្រុងបាវិត និងចុះសួរសុខទុក្ខ លើកទឹកចិត្តដល់មន្ត្រីរដ្ឋបាលក្រុងបាវិត សង្កាត់ទាំង៥ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឺកូវីដ-១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង។

ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំខេត្តស្វាយរៀង រដ្ឋបាលក្រុងបាវិត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ពុះពារយ៉ាងសស្រាក់សស្រាំគ្រប់បែបយ៉ាង ដើម្បីពិនិត្យ និងព្យាបាលជម្ងឺរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការងារគ្រប់គ្រងធ្វើចត្តាឡីស័ក និងព្យាបាលអ្នកឆ្លងជំងឺកូវីដ កំពុងរីករាលដាលយ៉ាងខ្លាំង នៅក្រុងបាវិតប៉ុន្មានថ្ងៃចុងក្រោយនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បាន សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ និងលទ្ធផលនៃការធ្វើតេស្តវិជ្ជមានកូវីដយ៉ាងច្រើននៅក្រុងបាវិត និង សូម អំពាវនាវឲ្យអ្នករកស៊ីទទួលទាន ប្រជាពលរដ្ឋ និងកម្មករ-កម្មការនី ទាំងអស់នៅក្រុងបាវិត ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តន៍តាមសេចក្តីណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាលចំពោះការឆ្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី “៣កុំ ៣ការពារ” និងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានៅតាមមូលដ្ឋានរបស់ខ្លួនតាមផែនការរបស់រដ្ឋបាលខេត្ត។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ធុជ ក៏បាននាំយកមកនូវគ្រឿង ឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ មកប្រគល់ជូនរដ្ឋបាលក្រុងបាវិត រួមមាន៖ អង្ករ ២តោន, មីម៉ាម៉ា ៤៥កេសធំ , ត្រីខ ៤៥កេសធំ, ទឹកបរិសុទ្ធ ១០០កេស, អាលកុល ២៥០លីត្រ, ទឹកផ្លែឈើ ២០កេស, អាវពេទ្យ(PPE) ១៥០, របាំងមុខ២៥០, ម៉ាស់ធម្មតា ៦០០០, ម៉ាស់ពេទ្យ(N95) ៥០០, ស្រោមជើងពេទ្យ ១០០គូរ, អាវការពារបាញ់ថ្នាំសម្លាប់មេរោគ ៥, និងថវិកាមួយចំនួនទៀត។

ចំពោះគ្រឿង ឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ និងបែងចែកជូន៖ ទី១/មណ្ឌលចត្តាឡីស័កក្រុងបាវិត, ទី២/អធិការក្រុងបាវិត, ទី៣/កងរាជអាវុធហត្ថក្រុង, ទី៤/ផ្នែកសឹករងក្រុង, ទី៥/មន្ទីរពេទ្យបង្អែកជីភូ, ទី៦/មណ្ឌលសុខភាពបាវិត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្រុងបាវិត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និងក្រុមការងារ បានចុះពិនិត្យអគារដែលរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំឡើងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាល ជំងឺកូវីដ-១៩ នៅអគារម៉ុកបាយ ព្រមទាំងបានចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងរបស់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពបាវិត ផងដែរ៕
រូបភាពនិងអត្ថបទ ដោយ ៖ ភក្ដី



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


