ព័ត៌មានជាតិ
យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជួបប្រជុំក្រុមលេខាធិការដ្ឋាន RBC នៅព្រឹកថ្ងៃនេះ
យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ជួបប្រជុំថ្នាក់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។

ថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា កិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ នៅព្រឹកថ្ងៃនេះ ភាគីកម្ពុជា គឺដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការដ្ឋានរបស់យោធភូមិភាគទី៤កម្ពុជា និងថៃដឹកនាំដោយវរសេនីយ៍ឯក យុតថៈសាត សេនថៈឆៃ នាយរងសេនាធិការ និងប្រធានក្រុមលេខាធិការដ្ឋានរបស់យោធភូមិភាគទី២ថៃ។

កិច្ចប្រជុំដែលធ្វើឡើងថ្ងៃនេះ គឺក្រោយការឯកភាពដោយភាគីទាំងពីរកាលពីរសៀលថ្ងៃទី២៥ ខែសីហា ម្សិលមិញ ដែលក្រុមលេខាធិការដ្ឋានទាំងពីរបានជួបពិភាក្សាការងារជាមួយគ្នានៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ។
កិច្ចប្រជុំកាលពីម្សិលមិញ ភាគីទាំងពីរបានពិភាក្សាលើការផ្លាស់ប្តូរកំណត់ហេតុទៅវិញទៅមក និងពិនិត្យត្រៀមរៀបចំទីតាំងសម្រាប់កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន RBC រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ នៅថ្ងៃទី២៦ ខែសីហានេះ និងសម្រាប់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ។ នេះជាការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដដែល។

នេះជាលើកទី៤ហើយសម្រាប់កិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរវាងប្រទេសកម្ពុជា និងប្រទេសថៃ ស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសររវាងប្រមុខដឹកនាំរដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងអនុវត្តតាមស្មារតីឯកភាពគ្នានូវគោលការណ៍១៣ចំណុចក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
គោលបំណងនៃការប្រាស្រ័យទាក់ទងគ្នានេះ គឺដើម្បីរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តក្នុងការខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។

គួរជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅ ៣លើករួចមកហើយ ដែលក្នុងនោះលើកទី១ រវាងយោធភូមិភាគទី៣កម្ពុជា និងបញ្ជាការដ្ឋានការងារច័ន្ទបុរី-ត្រាតថៃ កាលពីថ្ងៃទី១៦ ខែសីហា ជាលើកទី២ រវាងយោធភូមិភាគទី៥កម្ពុជា និងយោធភូមិភាទី១ថៃ កាលពីថ្ងៃទី២២ ខែសីហា និងលើកទី៣ នាថ្ងៃទី២៥ ខែសីហា រវាងយោធភូមិភាគទី៥កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតថៃ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


