ព័ត៌មានជាតិ
ជំនឿបែរបន់មុនប្រឡង បានក្លាយជាការពង្រឹងកម្លាំងស្មារតីមួយផ្នែក ដែលពុទ្ធសាសនិកនិយមធ្វើ
ការបែរបន់មុនថ្ងៃប្រឡង បានក្លាយជាទម្លាប់សិស្សានុសិស្សទូទៅនៅកម្ពុជា ពិសេសគឺមុនថ្ងៃប្រឡងបញ្ចប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលត្រូវបានចាត់ទុកជាការប្រឡងថ្នាក់ជាតិទ្រង់ទ្រាយធំ និងធ្វើឡើងក្នុងថ្ងៃតែមួយ ខណៈការប្រឡងបាក់ឌុបឆ្នាំសិក្សា២០០២៤-២០២៥ ក៏នឹងត្រូវប្រព្រឹទ្ធធ្វើទូទាំងប្រទេសពីស្អែកនេះផងដែរ។ ដោយបែបនេះហើយ ទើបនៅថ្ងៃពុធនេះ តាមទីសក្ការៈនៅសាលា និងទីសាធារណៈនានា ឃើញមានសិស្សានុសិស្សប្រមូលផ្តុំគ្នាទៅអុជធូប ថ្វាយផ្កា និងផ្លែឈើជាដើម។

យ៉ាងណា ពាក់ព័ន្ធនឹងការបែរបន់មុនថ្ងៃប្រឡងនេះ សាធារណជនដែលជាពុទ្ធសាសនិក និងសុទ្ធសឹងជាអ្នកធ្លាប់ឆ្លងកាត់ការប្រឡងបាក់ឌុបហើយនោះ សុទ្ធតែអះអាងដូចគ្នាថា ការបែរបន់មុនប្រឡង គឺគ្រាន់ជាការពង្រឹងកម្លាំងស្មារតីមួយផ្នែកកុំឱ្យអារម្មណ៍ភិតភ័យប៉ុណ្ណោះ ឯការសិក្សារៀនសូត្រ ទើបជាកត្តាចម្បងដើម្បីពង្រឹងសមត្ថភាព និងជាស្ពានចម្លងអនាគតដោយជោគជ័យ។

បើតាមអ្នកស្រី ម៉ៃ ម៉ូលីតា វ័យ៣៣ឆ្នាំ កំពុងបម្រើការងារនៅក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញ បញ្ជាក់ថា ខ្លួនជាអតីតសិស្សប្រឡងបាក់ឌុបឆ្នាំសិក្សា២០១០-២០១១ ហើយបើធៀបពីពេលនោះទល់នឹងបច្ចុប្បន្ន សិស្សានុសិស្សនៅតែបន្តទម្លាប់នៃការបែរបន់នេះដដែល។
អតីតសិស្សមធ្យមសិក្សាទុតិយភូមិរូបនេះ បន្ថែមទៀតថា តាមអ្វីដែលខ្លះឆ្លងកាត់ទាក់ទងនឹងការបែរបន់មុនប្រឡងនេះ គឺគ្រាន់តែជាជំនឿមួយ ជួយពង្រឹងផ្នែកស្មារតីមួយផ្នែក កុំឱ្យភ័យ កុំឱ្យបាក់ស្បាតពេលចូលមណ្ឌលប្រឡងប៉ុណ្ណោះ ដ្បិតអីមនុស្សដែលភិតភ័យ ធ្វើអីក៏មិនត្រូវដែរ តែងមានការភ្លាំងភ្លាត់។ ខណៈរាល់ឆ្នាំ គឺតែងមានបេក្ខជនសន្លប់ពេលប្រឡងព្រោះតែភ័យពេក។
អ្នកស្រី លីតា បន្ថែមទៀតថា ម៉្យាងអាចថាការបែរបន់ ជាទម្លាប់របស់ខ្មែរផង ព្រោះរាល់ពេលធ្វើអីមួយ ដូចជាការរៀបឆាកកម្មវិធី ឬរោងការ ក៏រមែងផ្សារភ្ជាប់ដោយសែនបែរបន់ជានិច្ច ព្រោះគេជឿថា ធ្វើបែបនេះបានសុខ។ ហេតុនេះហើយ កាលអ្នកស្រីនៅជាសិស្ស និងក្នុងនាមជាពុទ្ធសាសនិកមួយរូបដែរ ក៏ប្រព្រឹត្តដូចគ្នាតាមជំនឿនៃផ្នែកស្មារតី។ អ្នកស្រីថា “ពេលដាក់ជំនឿក្នុងចិត្ត ហាក់មានអារម្មណ៍សម្រាលការភ័យមួយផ្នែក ហើយចាប់ផ្តើមជឿជាក់លើសមត្ថភាពខ្លួនវិញ”។

ជាមួយគ្នានេះ កញ្ញា មិត្ត រស្មី និងលោក ជា តុងហៃ ដែលសាធារណជនមួយចំនួនស្គាល់ថាជាអ្នកនិពន្ធ តាមរយៈប្រលោមលោកយុវវ័យ បានបង្ហាញការយល់ឃើញដូចគ្នាផងដែរ និងគូសបញ្ជាក់ថា កាលដែលខ្លួនបែរបន់មុនថ្ងៃប្រឡង គឺធ្វើឱ្យស្ងប់ចិត្តមួយផ្នែកប៉ុណ្ណោះ ហើយអ្វីដែលចាំបាច់ត្រូវធ្វើ គឺខិតខំរៀនសូត្រ និងមិនមែនប្រឹងរៀនសូត្រតែមុនថ្ងៃប្រឡង១ថ្ងៃ អាចជាប់នោះឡើយ៕
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


